ព័ត៌មានជាតិ
អំណោយសម្តេចតេជោ បានចែកជូនគ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារអតីតយុទ្ធជនប្រមាណជាង៣០០គ្រួសារក្នុងខេត្តកំពង់ចាម
អំណោយមនុស្សធម៌សម្តេចតេជោ តាមរយៈ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ត្រូវបានចែកជូនគ្រួសារដែលជួបការលំបាករងគ្រោះដោយសារទឹកជំនន់ និងគ្រួសារអតីតយុទ្ធជនប្រមាណជាង៣០០គ្រួសារដែលមកពីតាមបណ្តាលស្រុក-ក្រុងចំនួន៣ក្នុងខេត្តកំពង់ចាម។
គ្រួសារដែលជួបការលំបាក និងមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីកន្លងទៅនេះ និងគ្រួសារអតីតយុទ្ធជន ប្រមាណជាង៣០០គ្រួសារ ដែលមកពីតាមបណ្តាលស្រុក-ក្រុងចំនួន៣រួមមាន ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកព្រៃឈរ បានសម្តែងអារម្មណ៍សប្បាយរីករាយ និងគាំទ្រចំពោះអាជ្ញាធរជាពិសេសសម្តេចទាំងទ្វេ ដែលតែងតែយកចិត្តទុកដាក់ ជួយសង្គ្រោះទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ រួមថវិកាក្តីគឺបានធ្វើឲ្យជីវភាពរបស់ពួកគាត់បានមួយប្រសើរមួយគ្រាផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរ ឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដោយជានិច្ចការតែងតែគិតគូរពីគ្រួសារដែលជួបការលំបាកខ្វះខាត ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ឡើយ។
ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជាប្រចាំ និងការបង្ការទប់ស្កាត់ ការពារជំងឺកូវីដ១៩ ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ផងដែរថា អំណោយដល់គ្រួសារក្រីក្រជួបការលំបាក និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀ ដែលរស់នៅក្នុងស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម សរុបប្រមាណជាង៣០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មីមួយកេស ទឹកបរិសុទ្ធ សំលៀកបំពាក់២សម្រាប់ និងថវិកា៥ម៉ឺនរៀលផងដែរ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង