Connect with us

ព័ត៌មានជាតិ

កន្ធាយក្បាលកង្កែបអាយុ ១ ឆ្នាំ ១៥ ក្បាល លែងចូលក្នុងអាង​ទន្លេមេគង្គនៅតំបន់សុវត្ថិភាព

បានផុស

នៅ

សត្វកន្ធាយអាយុ ០១ ឆ្នាំ ចំនួន ១៥ ក្បាល ដែលមានសុខភាពល្អ រឹងមាំ និងអាចការពារខ្លួនបាន ត្រូវបានអង្គការ WCS និងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានធ្វើការលែងចូលដែនជម្រកធម្មជាតិក្នុងអាងទន្លេមេគង្គខេត្តក្រចេះ ក្នុងគោលបំណងដើម្បីការពារ និងអភិរក្ស។

យោងតាមរបាយការណ៍របស់អង្គការ WCS កម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងការពារសំបុកកន្ធាយក្បាលកង្កែបចាប់តាំងពីឆ្នាំ ២០០៧ មកដល់បច្ចុប្បន្ន ទទួលបានលទ្ធផលដូចជា៖ ដំណាក់កាលទី១៖ ២០០៧-២០១៧ ទទួលបានកូនញាស់​សរុបចំនួន ៨,៥២៨ ក្បាល។ ដំណាក់កាលទី២៖ ២០១៧-២០២៦ រកឃើញសំបុកពងសរុប ៣៤៧ សំបុក ស្មើនឹង ១១,៧២៥ គ្រាប់ និងញាស់បានកូនចំនួន ៦,៣១៦ ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលែងចូលធម្មជាតិកន្លងមក អគ្គនាយកដ្ឋានជលផលរួមជាមួយអង្គការ WCS និងអង្គការ CI បានលែងកន្ធាយក្បាលកង្កែបចូលក្នុងទីជម្រកធម្មជាតិវិញបានចំនួន ១,៤៤០ ក្បាល រួចមកហើយ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិ។

បច្ចុប្បន្នមានកន្ធាយចំនួន ២៥៨ ក្បាល កំពុងត្រូវបានចិញ្ចឹមថែរក្សាយ៉ាងយកចិត្តទុកដាក់នៅមជ្ឈមណ្ឌលអភិរក្សសត្វប្អូន ខេត្តកោះកុង។

សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម និងអង្គការដៃគូ ក្នុងការការពារប្រភេទសត្វកម្រដែលជិតផុតពូជលើសកលលោក ឲ្យមានវត្តមានគង់វង្ស និងរីកសុះសាយឡើងវិញក្នុងប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គនៃប្រទេសកម្ពុជា៕

អត្ថបទ៖ ប្រុញវិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម