ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី៣ កាយសំអាតសំរាមតាមប្រឡាយអមផ្លូវជាតិលេខ៤ ដើម្បីសម្រួលប្រព័ន្ធទឹកហូរនៅរដូវវស្សា
កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ បានធ្វើការកាយស្តារសំអាតសំរាម ដែលពលរដ្ឋមួយចំនួនបានបោះចោលគ្មានសណ្តាប់ធ្នាប់ ធ្លាក់ចូលក្នុងប្រឡាយបង្ហូរទឹកនៅអមផ្លូវជាតិលេខ៤ នៅមុខវិទ្យាល័យចំណេះដឹងទូទៅ បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ស្ថិតក្នុងភូមិ ព្រៃព្រឹងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី3 បានឲ្យដឹងថា កន្លងទៅរដ្ឋបាលសង្កាត់ក៏បានដាក់ស្លាក ហាមមិនឲ្យពលរដ្ឋបោះសំរាមចោលដោយគ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ដល់បរិស្ថាន អនាម័យ ជាពិសេសនាំឲ្យស្ទះចរន្តទឹកហូរនារដូវវស្សា ។ តែនៅមានពលរដ្ឋមួយចំនួនតូច ហាក់មិនចេះជួយថែរក្សាបរិស្ថាន ដោយបន្តបោះសំរាមចោលធ្វើឲ្យសំរាមទាំងនោះធ្លាក់ចូលប្រឡាយទឹក បង្កផលប៉ះពាល់ដល់ចរន្តទឹកហូរ ទើបនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ លោកបាន ដឹកនាំក្រុមការងារសង្កាត់ និង ប្រជាការពារសង្កាត់ សហការជាមួយ និងលោកមេភូមិ ព្រៃព្រឹងខាងជើង ២ ចុះកាយសំអាតយកសំរាមចេញពីក្នុងប្រឡាយ ដើម្បីសម្រួលចរន្តទឹកហូរបានលឿនបញ្ចៀសការជន់លិច ដោយទឹកភ្លៀងនារដូវវស្សា។


ចំពោះសំរាមដែលកាយចេញពីប្រឡាយលូ អាជ្ញាធរនឹងទាក់ទងទៅរថយន្តប្រមូលសំរាម មកយកទៅចាក់ចោល។ ជាមួយគ្នានោះ អាជ្ញាធរសំណូមពរដល់ពលរដ្ឋទាំងអស់មេត្តាជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីអនាម័យ សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុងទាំងអស់គ្នា៕ អត្ថបទ៖សុខា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


