ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺច្បាស់ គ្មានការបង្ខាំងពលរដ្ឋថៃឡើយ
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាស បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសារព័ត៌មានមួយចំនួននៅប្រទេសថៃ ដែលអះអាងថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្រុងប៉ោយប៉ែត គឺជាការបង្ខាំងពលរដ្ឋថៃ។

សេចក្ដីប្រកាសបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានអនុវត្តប្រតិបត្តិការបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន និងទីតាំង Online Scam មួយកន្លែង ស្ថិតនៅអគារ ១៣ជាន់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃសរុប ៦៣៥នាក់ ក្នុងនោះស្រី ៣៥៩នាក់ ដែលពាក់ព័ន្ធសកម្មភាពខុសច្បាប់។

អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មិនមានចេតនា ឬសកម្មភាពណាមួយក្នុងការបង្ខាំង ឬរំលោភសិទ្ធិជនជាតិថៃទាំងនោះឡើយ។
ផ្ទុយទៅវិញ កម្ពុជា បានអនុវត្តតាមស្មារតីមនុស្សធម៌ និងសហការជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីសម្របសម្រួល និងរៀបចំបញ្ជូនពលរដ្ឋទាំងអស់ ត្រឡប់ទៅប្រទេសវិញដោយសុវត្ថិភាព និងគោរពកិត្តិយស។
អាជ្ញាធរកម្ពុជាក៏បានថ្កោលទោសការផ្សាយព័ត៌មានបំភ្លើស ដែលបង្កការយល់ច្រឡំ និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានអំពាវនាវដល់ស្ថាប័នសារព័ត៌មានទាំងអស់ ឱ្យគោរពវិជ្ជាជីវៈ ផ្អែកលើការពិត និងផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់ មុនធ្វើការផ្សព្វផ្សាយ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


