Connect with us

ព័ត៌មានជាតិ

ផ្លូវ​ពី​ជីផាត​ទៅ​អារ៉ែង​ចម្ងាយ​ជិត ៤០ គីឡូម៉ែត្រ​​កែលម្អ​​ល្អប្រសើរ ការធ្វើដំណើរលែងពិបាកដូចមុន

បានផុស

នៅ

ផ្លូវ​ពី​អារ៉ែង​មក​ជីផាត​នៅក្នុងស្រុកថ្មបាំង​ខេត្ត​កោះកុង ត្រូវ​បាន​អាជ្ញាធរ​ជួសជុល​កែ​លម្អ​ដែល​សម្រួល​ការធ្វើដំណើរ​សម្រាប់ទេសចរ​មកកម្សាន្ត​នៅ​តំបន់​អេកូទេសចរណ៍ដ៏មានសក្តានុពល​ក្នុង​ខេត្ត​កោះកុង​។

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កោះកុង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ផ្លូវ​ពី​អារ៉ែង​មក​ជីផាត​​មាន​ប្រវែង​ជាង ៤០ គីឡូម៉ែត្រ​​ បច្ចុប្បន្ន​ក្រោយ​អាជ្ញាធរ​បាន​ជួសជុល​កែ​លម្អ​​ បាន​សម្រូល​ការ​ធ្វើ​ដំណើរបានប្រសើរ​ជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បច្ចុប្បន្ន​នៅ​ជា​ផ្លូវ​ដី​ ប៉ុន្តែ​ភ្ញៀវ​​​​ទេសចរ​អាច​ធ្វើ​ដំណើរទៅមក​បានងាយស្រួល ទោះបី​មិន​ទាន់អភិវឌ្ឍ​ជា​​ផ្លូវ​កៅស៊ូក៏ដោយ»។ លោកបញ្ជាក់។

ពាក់ព័ន្ធថ្ងៃខាងមុខអាចវិវឌ្ឍស្ថាបនាជាផ្លូវកៅស៊ូ លោក អៀង ដារ៉ាវុធថា វាជាគម្រោងហើយការសម្រេចយ៉ាងណាគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន ដោយសារផ្លូវនេះមិនស្ថិតនៅក្រោមមន្ទីរគ្រប់គ្រងនោះទេ។

​ផ្លូវ​ទៅ​តំបន់អេកូទេសចរណ៍​ជីផាត និង​អារ៉ែង​ ​កំពុង​ស្ថាបនា​ជា​ផ្លូវ​ក្រាល​​កៅស៊ូ​ ហើយ​បើតាម​មន្រ្តី​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តកោះកុង​បាន​បញ្ជាក់ថា ការ​សាងសង់​ស្ទើរតែ​​បញ្ចប់​ ១០០% គឺ​នៅសល់​​តែ​ការងារ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ផ្លូវ​ទៅ​​អារ៉ែង​​​ចែក​ចេញ​ជា ៣ កំណាត់ មាន​ប្រវែង​សរុប​ប្រមាណ ៥២ គីឡូម៉ែត្រ។ កំណាត់​ពី​ផ្លូវ​ជាតិ​លេខ ៤៨ ត្រង់​ផ្លូវ​បំបែក​គីឡូម៉ែត្រ​លេខ ១១៥ ដល់​ទី​រួម​ស្រុក​ថ្ម​បាំង​ដែល​មាន​ប្រវែង ២៦ គីឡូម៉ែត្រ​បាន​បញ្ចប់​ការ​ក្រាល​កៅស៊ូ ១០០%។ ខណៈ​កំណាត់​ពី​ស្រុក​ថ្មបាំង​ដល់​ស្ទឹង​អារ៉ែង​ដែល​ប្រវែង​ ១៦ គីឡូម៉ែត្រ (ផ្លូវឬស្សីជ្រុំ-ប្រឡាយ) ក៏​ស្ទើរ​តែ​រួចរាល់ ១០០% គឺ​នៅ​សេសសល់​ការងារ​សំណង់​សិល្ប​ការ​តិចតួច​ប៉ុណ្ណោះ ដូចជា​ការធ្វើប្រព័ន្ធលូជាដើម។

កន្លង​ទៅ​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ក៏​បាន​បញ្ចប់​ការ​ស្ថាបនា​កំណាត់​ផ្លូវ​ប្រវែង​ជាង ១០ គីឡូម៉ែត្រ​ក្នុង​ស្រុក​ថ្មបាំង។

ដោយឡែក​ផ្លូវ​ទៅ​តំបន់​អេកូ​ទេសចរណ៍​ជីផាត​​ជា​ផ្លូវ​ក្រាល​កៅស៊ូ ក៏​ស្ទើរ​តែ​រួចរាល់ ១០០%។

តាម​រយៈ​សមិទ្ធផល​ផ្លូវ​នេះ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ការ​អបអរសាទរ​យ៉ាង​ខ្លាំង​ ខណៈ​ផ្លូវ​​ទៅ​តំបន់​អេកូ​ទេសចរណ៍​ជីផាត​គឺជា​ខ្សែ​ផ្លូវ​ទេសចរណ៍​ដ៏​សំខាន់​មួយ ​ដែល​ទេសចរ​កំណត់​ជា​គោលដៅ​សម្រាប់​ដំណើរ​កម្សាន្ត​មក​ខេត្ត​កោះកុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម