ព័ត៌មានជាតិ
អំពូលសូឡា១៥០ដើម កំពុងដំឡើងសងខាងផ្លូវជាតិលេខ ៤៨ ក្នុងក្រុងខេមរភូមិន្ទ ដើម្បីសុវត្ថិភាពអ្នកធ្វើដំណើរ
អំពូលសូឡាប្រមាណ១៥០ដើម កំពុងដំឡើងសងខាងផ្លូវជាតិលេខ៤៨ ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដើម្បីផ្តល់សុវត្ថិភាពជូនពលរដ្ឋ និងអ្នកទេសចរចរាចរណ៍ទៅមក។

លោក អ៊ូច ទូច នាយករដ្ឋបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៦ថា អំពូសូឡា១៥០បង្គោល កំពុងដំឡើងសងខាងផ្លូវជាតិលេខ៤៨ ផ្តើមពីចំណុច អូរស្រីស្រណោះ ហួសដល់ ស្តូបនយោបាយឈ្នះឈ្នះ កែងនិងផ្លូវទល់មុខទីបញ្ជាការដ្ឋានថ្មីកងរាជអាវុធហត្ថខេត្ត។


លោក អ៊ូច ទូច បានបន្តថា ការដំឡើងអំពូសូឡាខាងលើ ស្មើនឹងប្រវែងជាង៦គីឡូម៉ែត្រនេះ ជាគម្រោងផ្តួចផ្ដើមរបស់លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ក្រោមការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារគណបក្សបជាជនកម្ពុជាចុះមូលដ្ឋានខេត្ត ក្នុងគោលបំណងដើម្បីកោះកុងកាន់តែមានសុវត្ថិភាពធ្វើដំណើររបស់ពលរដ្ឋ អ្នកទេសចរ និងលើកកម្ពស់សោភ័ណ្ឌភាពស្រស់បំព្រងពេលយប់បន្ថែម។


លោក ចក់ វន់ និងអ្នកស្រី ធីតា បានគាំទ្រចំពោះរដ្ឋបាលខេត្តដែលមានយកចិត្តទុកដាក់ដំឡើងអំពូលសូឡានេះឡើងតាមដងផ្លូវជាតិលេខ៤៨នេះ ព្រោះវាជួយលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងបន្ថែមទៀត ពិសេសការផ្តល់សុវត្ថិភាពដល់អ្នកទេសចរ និងពលរដ្ឋងាយស្រួលចរាចរណ៍ពេលយប់។ ពលរដ្ឋដ៏ដែល មើលឃើញថា ពេលយប់ជ្រៅ មានស្ថានភាពផ្លូវងងឹត បត់បែន និងឡើងចុះចំណោត ដែលងាយបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដូច្នេះការដាក់តម្លើងអំពូលមានសារៈសំខាន់ខ្លាំង៕(អត្តបទៈសិរីវឌ្ឍនៈ)


-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»


