ព័ត៌មានជាតិ
កម្លាំងនគរបាលកម្ពុជាទទួលការពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្ស
អគ្គស្នងការដ្ឋាននគរបាលជាតិបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើយុទ្ធវិធីប្រតិបត្តិការ និងការហ្វឹកហ្វឺនបាញ់គ្រាប់ពិតសម្រាប់មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលវគ្គបណ្ដុះបណ្ដាលនេះបានបើកផ្លូវការនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយមានវត្តមានលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ។

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងក្រោមកិច្ចសហការរវាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងអង្គការមេត្រីអន្តរជាតិ (AIM) ដោយមានគ្រូបង្ហាត់ទាំងជាតិ និងអន្តរជាតិ។
លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានលើកឡើងនៅក្នុងពិធីបើកនាព្រឹកថ្ងៃនេះថា ការជួញដូរមនុស្ស គឺជាបទល្មើសធ្ងន់ធ្ងរដែលប៉ះពាល់ដល់សិទ្ធិមនុស្ស សន្តិសុខសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ លោកថា មន្ត្រីនគរបាលត្រូវតែមានចំណេះដឹង ជំនាញ និងការត្រៀមខ្លួនខ្ពស់ទាំងផ្នែកច្បាប់ ការស៊ើបអង្កេត ការរៀបចំ និងអនុវត្តប្រតិបត្តិការ ព្រមទាំងការប្រើប្រាស់អាវុធប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងស្របតាមច្បាប់។

តាមការគូសបញ្ជាក់របស់ឧត្តមសេនីយ៍ទោ សុខ សំបូរ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការ និងអនុវត្តប្រតិបត្តិការបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព ពង្រឹងជំនាញក្នុងការប្រើប្រាស់អាវុធ និងការហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវវិធានសុវត្ថិភាព ស្តង់ដារវិជ្ជាជីវៈ និងគោលការណ៍គោរពសិទ្ធិមនុស្ស។
ជាអធិបតីក្នុងពិធីខាងលើ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការអរគុណអង្គការមេត្រីអន្តរជាតិ ចំពោះបានបន្តផ្តល់កិច្ចសហការ និងការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់កម្ពុជា។

លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា កន្លងមកអង្គការ AIM បានសហការរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន រួមមានការកំណត់អត្តសញ្ញាណជនរងគ្រោះ ការប្រើប្រាស់ដ្រូន និងការបណ្តុះបណ្តាលយុទ្ធវិធីប្រតិបត្តិការ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញ។

លោកអគ្គស្នងការរង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យខិតខំសិក្សាចូលរួមហ្វឹកហ្វឺនដោយយកចិត្តទុកដាក់ ផ្លាស់ប្តូរបទពិសោធ និងអនុវត្តតាមការណែនាំរបស់គ្រូបង្ហាត់ ដើម្បីទទួលបានជំនាញដែលអាចយកទៅប្រើប្រាស់ជាក់ស្តែង ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារជនរងគ្រោះ ជាពិសេសស្ត្រី និងកុមារ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


