ព័ត៌មានជាតិ
ការឆបោកតាមអនឡាញនៅតែជាមុខព្រួញសំខាន់ ដែលលោក ស ថេត ជំរុញឱ្យកម្លាំងនគរបាលបង្កើនការទប់ស្កាត់និងបង្រ្កាប
នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់បង្កើនការតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ រួមទាំងបទល្មើសគ្រឿងញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ការទប់ស្កាត់បានបទល្មើសទាំងនេះ លោក ថា ដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការទាមទារភាពស្អាតស្អំ និងកិត្តិយសរបស់កម្ពុជាមកវិញ។

លោកនាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះថា ស្ថិតក្នុងសម្ពាធនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងប្រទេសមហាអំណាច ជាមួយនឹងការបន្តកើតមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ គួបផ្សំនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនៅលើសកលលោក គឺបានជះឥទ្ធិពលជាអវិជ្ជមានមកលើកម្ពុជា។

ក្នុងន័យនេះ លោក បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមរបស់កងកម្លាំងនគរបាលជាតិដែលទាមទារឱ្យមានការរួមសហការគ្នាដាច់ខាតពុះពារជម្នះឱ្យបាននូវឧបសគ្គនានាដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។
លោកអគ្គស្នងការ បានក្រើនរំលឹកដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើបទល្មើសឧក្រិដ្ឋ ដូចជា អំពើឃាតកម្ម ទាំងលើពលរដ្ឋខ្មែរ និងជនបរទេស ការចាប់បង្ខាំងមនុស្ស បទល្មើសជំរិតទារប្រាក់ បទល្មើសគ្រឿងញៀន ជួញដូរមនុស្ស ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសមិនប្រពៃណី រួមទាំងបទល្មើសសេដ្ឋកិច្ចដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងសង្គម។

បើទោះជាយ៉ាងនេះក្តី នាយឧត្តមសេនីយ៍ ស ថេត ក៏មិនភ្លេចថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានល្អ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


