Connect with us

ព័ត៌មានជាតិ

លោក អ៊ូអិណុ អាត់ស៊ូស៊ី អរគុណរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហការដ៏ជិតស្និទ្ធអំឡុងបេសកកម្មការទូតនៅកម្ពុជា

បានផុស

នៅ

មុនចាកចេញពីកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំពិធីជួបជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទាំងក្នុងជួររាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា និងថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា តំណាងវិស័យឯកជន ព្រមទាំងអង្គទូតបរទេស ខណៈដែលលោកត្រូវបញ្ចប់អាណត្តិបេសកម្មការទូតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ (Raffles Hotel Le Royal) ក្នុងរាជធានីភ្នំពេញ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់ស្ថានទូតជប៉ុន ជាពិសេសសម្រាប់បេសកកម្មរបស់លោកតែម្ដង។

លោកឯកអគ្គរាជទូត បានរំលឹកពីការចាប់ផ្ដើមនៃបេសកកម្មការទូតរបស់លោកនៅកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៣មក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងជប៉ុន ដែលបានកើតមានឡើងក្នុងអំឡុងបេសកកម្មរបស់លោក។

ជាការកត់សម្គាល់ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ចប់អាណត្តិការងារការទូតដ៏ជោគជ័យរបស់ខ្លួននៅកម្ពុជា ហើយត្រៀមផ្លាស់ប្តូរទៅទទួលភារកិច្ចថ្មីនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់លោក អ៊ូអិណុ អាត់ស៊ូស៊ី ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងជប៉ុន ត្រូវបានដំឡើងកម្រិតពីភាពជាដៃគូ ទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់លោក ក៏បានលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធលើច្រើនវិស័យរបស់កម្ពុជា រួមទាំងការចុះហត្ថលេខាលើគម្រោងជាច្រើន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនផងដែរ។

លើសពីនេះ គឺតួនាទីរបស់លោកក្នុងការសម្របសម្រួលឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិសេសជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីចុងខែឧសភា ឆ្នាំ២០២៥ ដែលជាទស្សនកិច្ច នៅជប៉ុនលើកដំបូងរបស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម