ព័ត៌មានជាតិ
ជប៉ុនបន្តបញ្ជាក់ពីការគាំទ្រសម្រាប់ដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលកំពុងបន្តអូសបន្លាយមកដល់សព្វថ្ងៃ។ ការលើកឡើងនេះបានធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលជប៉ុននឹងបន្តតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយយកចិត្តទុកដាក់ ហើយបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់កិច្ចប្រឹងប្រែងសម្រាប់ការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី និងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ វិលត្រឡប់មកភាពប្រក្រតីវិញ។

ការបញ្ជាក់ជាថ្មីពីជំហរគាំទ្ររបស់ជប៉ុនបែបនេះ បានធ្វើឡើងនៅក្នុងជំនួបជម្រាបលាចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ មុនការចាកចេញរបស់លោកពីកម្ពុជា ដោយសារត្រូវចប់អាណត្តិបេសកកម្មការទូត។
ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានប្រាប់លោកឯកអគ្គរាជទូតជប៉ុនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីការប្រកាន់ខ្ជាប់របស់កម្ពុជាចំពោះការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។ លោក គូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។ លោកក៏បានអរគុណចំពោះជំនួយមនុស្សធម៌របស់ជប៉ុនដល់ជនភៀសសឹកកម្ពុជានៅតាមបណ្ដោយព្រំដែន។

ដោយឡែក ក្នុងក្របខណ្ឌទំនាក់ទំនងកម្ពុជា-ជប៉ុន ប្រមុខការទូតកម្ពុជា បានកោតសរសើរចំពោះការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗជាច្រើន រួមមាន នយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងអប់រំ ក៏ដូចជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន បន្ថែមទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


