Connect with us

ព័ត៌មានជាតិ

រថយន្តគិលានសង្រ្គោះ១គ្រឿង ត្រូវបានប្រគល់បន្តជូនមន្ទីរពេទ្យស្រុកស្រែអំបិល

បានផុស

នៅ


មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលទទួលរថយន្តគិលានសង្រ្គោះថ្មីស្រឡាង១គ្រឿងដែលជាអំណោយរបស់ប្រជាជនជប៉ុនតាមរយៈការប្រគល់បន្តពីរដ្ឋបាលខេត្តកោះកុង។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១១ ខែឧសភា ២០២១ថា ការដែលសម្រេចប្រគល់រថយន្តគិលានសង្រ្គោះជូនមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក៏ព្រោះតែមើលឃើញតម្រូវការទទួល និងផ្តល់សេវាសង្រ្គោះជីវិតអ្នកជំងឺកូវីឌ១៩ ឬជំងឺផ្សេងៗ គ្រាខ្វះខាតមធ្យោបាយដឹកជញ្ចូនអ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថា ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលអោយសមស្របតាមគោលការណ៍ផ្នែកសុខាភិបាល ព្រមទាំងផ្តោតលើការជួយសង្រ្គោះអ្នកជំងឺបានទាន់ពេលវេលា ឆ្លើយតបតាមគោលនយោបាយរដ្ឋាភិបាល និងក្រសួងសុខាភិបាល។

រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជាបានផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣៥ គ្រឿងដល់ព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រសួងសុខាភិបាលកាលពីថ្ងៃទី ៧ ខែឧសភា ពោលគឺនៅសេសសល់ចំនួន៦៥គ្រឿងនឹងបញ្ចូនមកតាមក្រោយ។មូលហេតុដែលជប៉ុនផ្តួចផ្តើមរៀបចំផ្តល់រថយន្តសង្រ្គោះបន្ទាន់នេះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសកល។

លោក ហូ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ប្តេជ្ញាចិត្តក្រោយទទួលរថយន្តគិលានសង្រ្គោះដែលជាអំណាយរបស់ជប៉ុនថា លោក និងក្រុមគ្រូពេទ្យនឹងយករថយន្តនេះទៅប្រើប្រាស់ឱ្យត្រឹមត្រូវតាមលក្ខខណ្ឌផ្នែកសុខាភិបាល ក្នុងន័យសង្រ្គោះ និងទប់ស្កាត់ជំងឺកូវីឌ១៩កាន់តែមានប្រសិទ្ធិភាពខ្ពស់។

តាមការបញ្ជាក់របស់លោក ហូ សុខហួន បច្ចុប្បន្នមន្ទីរពេទ្យរបស់លោក មានតែរថយន្តសង្រ្គោះបន្ទាន់តែ២គ្រឿងទេ ដែលមានសភាពចាស់គួរសមដែរ នាំឱ្យយឺតយ៉ាងចុះបំពេញតម្រូវការសេវាដឹកជញ្ចូនអ្នកជំងឺបានទាន់ពេលវេលា។ ហើយលោកក៏សូមអរគុណយ៉ាងជ្រោលជ្រៅជូនរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល ដែលមើលឃើញអំពីបញ្ហាប្រឈមមួយចំនួនតាមរយៈការផ្តល់ជូនរថយន្តគិលានសង្រ្គោះ១គ្រឿងនេះមកកាន់មន្ទីរពេទ្យ៕

អត្តបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម