ព័ត៌មានជាតិ
បម្រើពលរដ្ឋឱ្យបានល្អ ជាសាររដ្ឋមន្ត្រីមហាផ្ទៃ ដាក់ក្ដីសង្ឃឹមលើអភិបាលខេត្តកោះកុងថ្មី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានថ្លែងទៅកាន់អភិបាលខេត្តកោះកុងថ្មី លោកស្រី ឈី វ៉ា ឱ្យបន្តភារកិច្ចពីអភិបាលខេត្តចាស់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ក្នុងការបម្រើពលរដ្ឋ ដែលជាពិសេសនោះគឺតាមរយៈការផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ។

ពីវេទិកាអធិបតីនៃពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុងថ្មី ជំនួសលោកស្រី មិថុនា ភូថង កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្តសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចការពារសុខសន្តិភាព ទន្ទឹមគ្នានឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមទស្សនៈធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

បើតាមលោកឧបនាយករដ្ឋមន្រ្តី រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មិនខុសគ្នាពីថ្នាក់ជាតិដែរ គឺមានបន្ទាត់គោលនយោបាយមួយដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ។ ស្របតាមយុទ្ធសាស្ត្រនេះ លោក ស សុខា បានរំលឹកពីភាពចាំបាច់នៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ពិសេសនៅថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលបានផ្ទេរសិទ្ធិអំណាច តួនាទី ភារកិច្ច និងមុខងារជាច្រើន ដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការផ្តល់សេវាតាមតម្រូវការរបស់ពលរដ្ឋនៅមូលដ្ឋាន។
លោករដ្ឋមន្ត្រីមហាផ្ទៃ បានគូសបញ្ជាក់ថា កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវការជាចាំបាច់នូវកាដឹកនាំប្រកបដោយគុណភាព និងការខិតខំអនុវត្តឱ្យបានសកម្ម ពិសេសការតាមដានត្រួតពិនិត្យ និងវាយតម្លៃនូវរាល់កិច្ចការ ដែលថ្នាក់ខេត្តទទួលខុសត្រូវទាំងចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ ក្នុងន័យនេះ លោក សង្ឃឹមជឿជាក់ថា លោកស្រី ឈី វ៉ា នឹងខិតខំបន្តទទួលខុសត្រូវលើការងារដឹកនាំក្នុងកិច្ចការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។

អភិបាលរងខេត្ត លោកស្រី ឈី វ៉ា ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុងថ្មី ជំនួសលោកស្រី មិថុនា ភូថង ដែលត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងកិច្ចការនារី។ លោកស្រី ឈី វ៉ា បានស្នើសុំដល់ថ្នាក់ដឹកនាំចំណុះរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋបន្តផ្តល់ការគាំទ្រចូលរួមជាមួយលោកស្រី ដើម្បីរួមគ្នាសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀតជូនខេត្តកោះកុង៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


