ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុង រៀបចំកន្លែងស្នាក់នៅឥតគិតថ្លៃជូនបេក្ខជនប្រឡងបាក់ឌុប ដែលខ្វះខាត
រដ្ឋបាលខេត្តកោះកុង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត សហការគ្នារៀបចំផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ។ កន្លែងស្នាក់នៅនេះមានទីតាំងស្ថិតក្នុងបរិវេណមន្ទីរសង្គមកិច្ចខេត្ត មាន ៤បន្ទប់ធំៗ ស្មើនឹង៤០គ្រែ និងមានបន្ទប់ទឹកស្អាតទៀតផង។

លោកស្រី ស៊ឹម សុជា អនុប្រធាមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានប្រាប់កម្ពុជាថ្មីថា ការផ្តល់ជាកន្លែងស្នាក់នៅដោយគិតថ្លៃជូនដល់បេក្ខជន និងអាណាព្យាបាលសិស្សានុសិស្សនេះ ដើម្បីសម្រួលការចំណាយនានាអំឡុងពេលដំណើរការប្រឡងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់២៩ សីហា។ លោកស្រីបញ្ជាក់ថា៖« ឆ្នាំនេះជាឆ្នាំដំបូងហើយដែលមន្ទីរអប់រំ សហការជាមួយរដ្ឋបាលខេត្តកោះកុង ផ្តល់ជាកន្លែងស្នាក់នៅសម្រាប់បេក្ខជនប្រឡង និងអាណាព្យាបាលរបស់ពួកគេ តបនឹងការជូនដំណឹងរបស់លោកស្រី មិថុនា ភូថង (អតីតភិបាលខេត្តកោះកុង)។

លោកស្រីអនុប្រធានមន្ទីរសង្គមកិច្ច ក៏អំពាវនាវដល់អាណាព្យាបាល និងបេក្ខជនប្រឡងក្រីក្រ ខ្វះខាតដែលមានបំណងចង់មកស្នាក់នៅសូមអញ្ជើញទាក់ទងតាមរយៈលេខទូរស័ព្ទ 088 96 48 999/096 95 66 693 ដើម្បីទទួលបានកន្លែងស្នាកនៅទាន់ពេលវេលា។
លោក សេង ធី ជាអាណាព្យាបាល របស់បេក្ខជនត្រៀមប្រឡង ឈ្មោះ ផេង ភិរុន មកពីស្រុកស្រែអំបិល ថ្លែងថា ការផ្តល់កន្លែងស្នាក់នៅនេះ ជាការរួមចំណែកមួយកាត់បន្ថយការចំណាយបានច្រើនអំឡុងពេលមកប្រឡងនៅទីរួមខេត្ត កោះកុង។ ជាមួយគ្នានេះ លោកសូមអរគុណច្រើនដល់រដ្ឋបាលខេត្ត និងមន្ទីរសង្គមកិច្ចដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋ ជាពិសេសបេក្ខជនប្រឡងមកពីបណ្តាស្រុកដទៃទៀត។

ក្នុងនាមអាណាព្យាបាលដែលជូនកូនមកប្រឡង បានលើកឡើងថា៖« អរគុណអាជ្ញាធរដែលបានជួយសម្របសម្រួល ណាមួយដោយសារផ្ទះសំណាក់ មានការកក់ស្នាក់នៅពេញស្ទើរគ្រប់កន្លែងទើបពួកគាត់មកសុំកន្លែងស្នាក់នៅក្នុងមន្ទីរសង្គមកិច្ចតែម្តង៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


