ព័ត៌មានជាតិ
ក្រោយចប់អាណត្តិ អតីតអភិបាលខេត្តកោះកុង៣រូប ទទួលបានតួនាទីជារដ្ឋលេខាធិការ
អភិបាលរងខេត្ត លោកស្រី ឈី វ៉ា ត្រូវបានព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុងថ្មី ដើម្បីជំនួសមុខតំណែងលោកស្រី មិថុនា ភូថង ដែលចប់អាណត្តិការងារ។

លោកស្រី មិថុនា ភូថង ដែលទទួលបាននូវការតែងតាំងជាអភិបាលខេត្តកោះកុង កាលពីខែមិថុនា ឆ្នាំ២០១៧ សម្រាប់អាណត្តិទី១ និងបន្តសម្រាប់អាណត្តិទី២ កាលពីខែកុម្ភៈ ឆ្នាំ២០២១ ត្រូវចប់អាណត្តិរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២៥។ តាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ គឺអភិបាល និងអភិបាលរងទាំងអស់មានអាណត្តិការងារមិនលើសពី៤ឆ្នាំ ក៏ប៉ុន្តែអាចត្រូវបានតែងតាំងបន្ថែម៤ឆ្នាំទៀតសម្រាប់អាណត្តិទី២ របស់ខ្លួនក្នុងដែនសមត្ថកិច្ចដដែល។ ដូច្នេះការផ្លាស់ប្ដូរតំណែងអភិបាលខេត្តរបស់លោកស្រី មិថុនា ភូថង គឺស្របតាមច្បាប់កំណត់។

បើទោះជាត្រូវចប់តួនាទីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះក៏ពិតមែន ក៏ប៉ុន្តែលោកស្រី មិថុនា ភូថង ក៏ត្រូវបានតែងតាំងនូវតួនាទីថ្មី ជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី ដែលជាមុខតំណែងនយោបាយនៅរដ្ឋបាលថ្នាក់ជាតិ។
លោកស្រី មិថុនា ភូថង បានក្លាយជាអភិបាលខេត្តស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយលោកស្រីត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ដំឡើងតំណែងពីអភិបាលរងខេត្ត មកជំនួសតំណែងរបស់លោក ប៊ុន លើត ជាអភិបាលខេត្តកោះកុង។

និយាយដល់ឈ្មោះលោក ប៊ុន លើត គឺជាអតីតអភិបាលខេត្តកោះកុងមួយរូប ដែលបានកាន់តំណែងនេះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ពោលគឺរយៈពេលពីរអាណត្តិ ៨ឆ្នាំដូចគ្នានឹងលោកស្រី មិថុនា ភូថង។ ក្រោយចប់អាណត្តិការងារនេះ លោក ប៊ុន លើត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ រហូតដល់បច្ចុប្បន្ននេះ ដែលមានឋានន្តរសក្តិនាយឧត្តមសេនីយ៍។
ក្រៅពីអតីតអភិបាលខេត្តកោះកុងទាំងពីរខាងលើ ក៏មានលោក យុទ្ធ ភូថង ម្នាក់ទៀតក្រោយបញ្ចប់មុខងារជាអភិបាលខេត្តកោះកុង ក៏ត្រូវបានទទួលការតែងតាំង ហើយបច្ចុប្បន្នកំពុងកាន់តួនាទីរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ។ លោក យុទ្ធ ភូថង កាន់ជាអភិបាលខេត្តកោះកុង ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៩ បន្ទាប់ពីអភិបាលខេត្តដំបូងគេ រាប់ក្រោយឆ្នាំ១៩៧៩ គឺលោក រុង ផ្លាមកេសន។

លោក យុទ្ធ ភូថង និងលោកស្រី មិថុនា ភូថង ត្រូវជាឪពុកកូននឹងគ្នា ហើយលោក គឺជាកូនប្រុសរបស់លោកព្រឹទ្ធាចារ្យ សាយ ភូថង ដែលជាអតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ និងសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកព្រឹទ្ធាចារ្យបានទទួលមរណភាពទៅហើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


