ព័ត៌មានជាតិ
ការរៀបចំបាវខ្សាច់ការពារច្រាំងទន្លេបាក់ស្រុតនៅស្រុកស្រីសន្ធរ និងស្រុកកងមាសសម្រេចបាន៣៥ភាគរយហើយ
អាជ្ញាធរខេត្តកំពង់ចាមបានឲ្យដឹងថា ការរៀបចំបាវខ្សាច់ការពារច្រាំងទន្លេដែលបានបាក់ស្រុតនៅស្រុកស្រីសន្ធរ និងស្រុកកងមាសបានបូមខ្សាច់ធ្វើទ្រនាប់បាតច្រាំង និងបានដាក់បាវខ្សាច់ តម្រៀបនៅជាន់ក្រោម សម្រេចបានប្រមាណ៣៥%ក្នុងចំណោមប្រវែង២.០០០ម៉ែត្រហើយគ្រោងនឹងធ្វើឲ្យរួចរាល់នៅមុនរដូវទឹកឡើងខាងមុខនេះ។

លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាមដែលបានចុះពិនិត្យវឌ្ឍនភាពរៀបចំបាវខ្សាច់ការពារច្រាំងទន្លេនៅស្រុកទាំងពីរខាងលើនេះនៅរសៀលថ្ងៃទី១៣ ខែឧសភាបានបន្តថា គម្រោងនេះអនុវត្តដោយក្រុមហ៊ុន រីវើសាយ ឌីវើឡុបមិនបច្ចុប្បន្នក្រុមហ៊ុនការបូមខ្សាច់ធ្វើទ្រនាប់បាតច្រាំង និងបានដាក់បាវខ្សាច់ តម្រៀបនៅជាន់ក្រោម សម្រេចបានប្រមាណ៣៥% ក្នុងនោះ១-ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ អនុវត្តបានប្រវែង ៨០០ម៉ែត្រ ក្នុងការបូមខ្សាច់ដាក់ទ្រនាប់បាត និងរៀបបាវខ្សាច់ផ្នែកខាងក្រោមបាន១០០ម៉ែត្រ នៃ ច្រាំងដែលបាក់ស្រុត ដែលត្រូវសាងសង់ សរុបប្រវែង ១.០០០ម៉ែត្រ។

២.ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ អនុវត្តបាន ៥០០ម៉ែត្រ ក្នុងការបូមខ្សាច់ដាក់ទ្រនាប់បាត និង រៀបបាវខ្សាច់ផ្នែកខាងក្រោម នៃប្រវែងច្រាំងដែលបាក់ស្រុត ដែលត្រូវសាងសង់ សរុបប្រវែង ៥០០ម៉ែត្រ។

៣.ឃុំសូគង ស្រុកកងមាស អនុវត្តបាន ២៥០ម៉ែត្រ ក្នុងការបូមខ្សាច់ដាក់ទ្រនាប់បាត និងរៀបបាវខ្សាច់ផ្នែកខាងក្រោម នៃប្រវែងច្រាំងដែលបាក់ស្រុត ដែលត្រូវសាងសង់ សរុបប្រវែង ៥០០ម៉ែត្រ។

លោក ហេង វណ្ណនី បានជំរុញឲ្យក្រុមហ៊ុនគោរពតាមប្លង់បច្ចេកទេសឲ្យបានត្រឹមត្រូវ និងធ្វើតាមទីតាំង និងពេលវេលាកំណត់មុនរដូវទឹកឡើងខាងមុខនេះ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


