ព័ត៌មានជាតិ
វិធីស័ក្តិសិទ្ធិ ៧យ៉ាង! ទោះនៅផ្ទះគ្មានថ្នាំ ក៏អាចជួយសម្រួលអាការក្អកបានដែរ
១. ទឹកឃ្មុំ៖ លោកអ្នកអាចសម្រាលអាការៈក្អកបានដោយលាយទឹកឃ្មុំ២ស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗ និងអាចថែមទឹកក្រូចឆ្មារក៏បាន។
២. ខ្ញី៖ យើងអាចធ្វើទឹកខ្ញីបានដោយដាក់ខ្ញីស្រស់២០ទៅ៤០ក្រាមទៅក្នុងទឹកក្ដៅមួយពែង និងទុកចោលមួយសន្ទុះ។ យើងក៏អាចថែមទឹកឃ្មុំ ឬទឹកក្រូចឆ្មារដែរ។
៣. រក្សាជាតិទឹកក្នុងខ្លួន៖ សម្រាប់ទឹកក្ដៅឧណ្ហៗវិញអាចជួយសម្រួលដល់អាការៈឈឺក គ្រុនរងា និងអស់កម្លាំងផងដែរ។ ក្រៅពីទឹក យើងអាចហុតស៊ុបក្ដៅៗ តែរុក្ខជាតិ (Herbal tea) និងតែខ្មៅដែលមិនមានជាតិកាហ្វេអ៊ីន។
៤. ផ្លែម្នាស់៖ ផ្លែម្នាស់មានអង់ហ្សីម Bromelain ដែលអាចប្រឆាំងការរលាកបាន និងអាចកម្ចាត់ស្លេស្មចេញពីរាងកាយ។ ការផឹកទឹកម្នាស់អាចបន្ថយស្លេស្មនៅក្នុងបំពង់ក និងទប់ស្កាត់ការក្អក។
៥. ចំហាយទឹក៖ យើងអាចងូតទឹកក្ដៅដើម្បីបង្កើតចំហាយទឹកក្នុងបន្ទប់ទឹក និងនៅក្នុងនោះរហូតដល់អស់ចំហាយ។ ក្រោយពីចេញមកគួរញ៉ាំទឹកមួយកែវដើម្បីបង្ការការបាត់បង់ជាតិទឹក។ ក្រៅពីងូតទឹកក្ដៅ យើងក៏ឆ្ពុងរយៈពេល៥នាទីបានដែរ។
៦. ខ្ពុរទឹកអំបិល៖ ការខ្ពុរទឹកអំបិលគឺជាវិធីដ៏ងាយស្រួលមួយដែលអាចសម្រួលអាការៈរមាស់កដែលធ្វើឲ្យយើងក្អក។ យើងអាចលាយអំបិលកន្លះស្លាបព្រាកាហ្វេជាមួយនឹងទឹកក្ដៅឧណ្ហៗមួយកែវ។ គួរបញ្ជាក់ដែរថាសម្រាប់ក្មេងក្រោម៦ឆ្នាំមិនគួរឲ្យខ្ពុរទឹកអំបិលទេ។
៧. Probiotics ៖ Probiotics មិនបំបាត់អាការៈក្អកដោយផ្ទាល់ទេ ប៉ុន្តែអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំបានដោយរក្សាតុល្យភាពបាក់តេរីក្នុងពោះវៀន។ អាហារដែលមាន Probiotics ច្រើនមានស៊ុបមីសូ (Miso soup) យ៉ាអួ និងគីមឈី៕
អត្ថបទផ្ដល់ដោយ៖Hello Krupet
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


