ព័ត៌មានជាតិ
អាជ្ញាធរចុះរៀបចំចិញ្ចើមផ្លូវក្នុងផ្សារព្រែកឯង អាជីវករលែងរំលោភយកចិញ្ចើមផ្លូវលក់ដូរបានទៀតហើយ
អាជ្ញាធរច្បារអំពៅនៅថ្ងៃទី១៩ ខែឧសភា នេះបានរៀបចំចិញ្ចើមផ្លូវជាតិលេខ១នៅផ្សារព្រែកឯង ស្ថិតនៅផ្លូវជាតិលេខ១ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការសម្រេចរៀបចំនេះគឺដោយសារកន្លងមកបងប្អូនអាជីវករនាំគ្នារំលោភយកចិញ្ចើមផ្លូវរហូតដល់ទ្រូងផ្លូវធ្វើជាកន្លែងលក់ដូរបំពានលើផ្លូវសាធារណះដោយមិនខ្លាចរអែងនឹងច្បាប់ បង្កឲ្យកកស្ទះចរាចរណ៍។

កន្លងមកមានបងប្អូនអាជីវករមួយចំនួនបានចាក់ក្រាលថ្មរំលោភយកចិញ្ចើមផ្លូវរបស់រដ្ឋធ្វើជាកន្លែងលក់ដូររហូតដល់កកស្ទះចរាចរណ៍រាល់ថ្ងៃ។
គួរបញ្ជាក់ថា ផ្សារព្រែកឯង តាំងពីឆ្នាំ ១៩៨២ មានការដាក់លក់មុខផ្ទះប្រជាពលរដ្ឋតិចតួតែប៉ុណ្ណោះ លុះក្រោយមក ប្រជាពលរដ្ឋដែលមានដីមុខផ្សារ បានរៀបចំជាកន្លែងលក់ដូរជួលឱ្យប្រជាពលរដ្ឋដាក់លក់ជាបន្តបន្ទាប់រហូតរីរាលដាលកាន់តែធំហើយកាលពីផ្សារព្រែកឯងស្ថិតក្រោមការគ្រប់គ្រងដោយសាលាស្រុកកៀនស្វាយខេត្តកណ្តាល បានបញ្ជារឲ្យផ្ទេផ្សារនេះទៅលក់ដូរនៅទីតាំងចំការល្មុតស្ថិតក្នុងសង្កាត់ព្រែកឯងនេះដែរប៉ុន្តែធ្វើពុំបានសម្រេចដោយសារអាជីវករមិនចង់ចេញពីផ្សារនេះតែម្តង៕


អត្ថបទ៖នរា
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


