ព័ត៌មានជាតិ
ទីផ្សារអចលនទ្រព្យកម្ពុជារំពឹងថា នឹងមានកំណើនខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ខាងមុខ
ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានអ្នកជំនាញមើលឃើញថានឹងមានកំណើនខ្លាំងក្លាឡើងវិញនៅឆ្នាំ២០២២ខាងមុខ បន្ទាប់ពីប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងគ្រប់គ្នាដើម្បីការពារជំងឺកូវីដ១៩។

នៅក្នុងសន្និសីទសារព័ត៌មានតាមកម្មវិធី zoom ស្ដីពី «បច្ចុប្បន្នភាពនៃទីផ្សារអចលនវត្ថុ ក្នុងកំឡុងពេលកូវីដ១៩» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា មានប្រសាសន៍ថា៖ «ទីផ្សារអចលនវត្ថុនឹងងើបឡើងវិញនៅឆ្នាំ២០២២ ក្រោយពីប្រជាពលរដ្ឋទូទៅបានទទួលការចាក់វ៉ាក់សាំងគ្រប់គ្នាដើម្បីការពារជំងឺកូវីដ១៩។ បន្ទាប់ពីបានចាក់វ៉ាក់សាំងគ្រប់គ្នាហើយ អ្វីៗគ្រប់យ៉ាងនឹងវិលត្រឡប់មកស្ថានភាពមុនកូវីដ១៩ឡើងវិញ។»

លោក ច្រឹក សុខនីម បានបន្តថា បច្ចុប្បន្នបើទោះជាការទិញលក់អចលនវត្ថុមានការធ្លាក់ចុះមួយចំនួន ប៉ុន្តែតម្លៃមិនទាន់រងផលប៉ះពាល់ខ្លាំងនោះទេ។ តម្លៃដីឡូតិ៍ និងលំនៅដ្ឋានតម្លៃទាប និងមធ្យមមិនមានការប្រែប្រួលខ្លាំងនោះទេ ដោយសារទីផ្សារនេះផ្ដោតលើប្រជាជនក្នុងស្រុកដែលកំពុងមានតម្រូវការខ្ពស់។
ទន្ទឹមគ្នានេះ លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអចលនទ្រព្យកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំ២០២០ខាងមុខ នៅពេលដែលស្ថានភាពកូវីដ១៩នៅក្នុងស្រុក និងក្រៅស្រុកមានភាពធូរស្បើយជាមួយនឹងកម្មវិធីចាក់់វ៉ាក់សាំង ប្រទេសចិននឹងងាកមកវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជាឡើងវិញ។

លោក លឹម សុជាតិ បានបន្តថា ប្រទេសចិននៅតែបន្តវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជា ពីព្រោះបើប្រៀបធៀបនឹងប្រទេសថៃ ម៉ាឡេស៊ី និងសឹង្ហបុរី តម្លៃដីនៅប្រទេសយើងនៅធូរថ្លៃជាងប្រទេសទាំងនោះនៅឡើយ។ ម្យ៉ាងទៀត កម្ពុជាមានច្បាប់អនុញ្ញាតឱ្យជនបរទេសអាចធ្វើជាម្ចាស់អគារសហកម្មសិទ្ធចាប់ពីជាន់ទីមួយទៅ និងអនុញ្ញាតឱ្យសហគ្រិនបរទេសចូលសញ្ជាតិខ្មែរបាន។
បើទោះជាស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក្ដី អ្នកវិនិយោគនៅតែមានភាពជឿជាក់លើទីផ្សារដីធ្លីប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន ឃី រៀល អុីស្ទេត បានបង្ហាញថា ថ្វីត្បិតទីផ្សារខុនដូររងផលប៉ះពាល់ដោយសារការរឹតត្បិតការធ្វើដំណើរ តម្លៃដីធ្លីនៅក្នុងខណ្ឌដង្កោ ខណ្ឌកំបូល និងសែនសុខមានការកើនឡើង ១៧% ៨% និង៧% រៀងគ្នា ចំណែកតម្លៃដីធ្លីជាមធ្យមនៅក្នុងរាជធានីភ្នំពេញមានកំណើន១.៩ភាគរយក្នុងឆមាសទីពីរឆ្នាំ២០២០ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀល អុីស្ទេត មានសុទិដ្ឋិនិយមថា នៅឆ្នាំ២០២២ខាងមុខ តម្លៃដីធ្លីនៅជាយក្រុងភ្នំពេញនឹងបន្តកើនឡើងថែមទៀត ចំណែកអចលនទ្រព្យផ្សេងៗទៀតដូចជាលំនៅដ្ឋានជាដើម នឹងមានសន្ទុះខ្លាំងក្លាឡើងវិញ ក្រោយពេលដែលវ៉ាក់សាំងកូវីដ១៩ត្រូវបានចាក់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។ វិនិយោគិនចិន និងបរទេសផ្សេងទៀតនឹងអាចធ្វើដំណើរមកទិញអចលនទ្រព្យនៅកម្ពុជាដូចគ្រាមុនកូវីដ១៩។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


