ព័ត៌មានជាតិ
យុទ្ធសាស្ត្រចំនួន៥ គឺជាធាតុផ្សំដ៏សំខាន់សម្រាប់អនុវត្តគោលនយោបាយរដ្ឋាភិបាល ឌី ជី ថល កម្ពុជា ២០២១ -២០៣០
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ ការប្រើប្រាស់សេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការនយោបាយអាទិភាព ក្រោមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥គឺជាធាតុផ្សំដ៏សំខាន់សម្រាប់អនុវត្តគោលនយោបាយរដ្ឋាភិបាល ឌី ជី ថល កម្ពុជា ២០២១ -២០៣០។

លោក ណុប ចាន់ណារិន្ទ ថ្លែងបែបនេះ ពេលដឹកនាំក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាប្រចាំក្រសួង ចួលរួមក្នុងកិច្ចប្រជុំតាមOnline នាថ្ងៃម្សិលមុិញជាមួយនឹងលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ នាទីស្តីការក្រសួង។

លោកណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា កិច្ចប្រជុំ តាមOnline ជាមួយនឹង លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធមានសារៈសំខាន់ណាស់គឺដើម្បីពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ ក្រោមយុទ្ធសាស្ត្រចំនួន៥ចំនុចសំខាន់ៗដែលត្រូវប្រតិបត្តិពេលខាងមុខនេះ
ទទួលបានជោគជ័យតាមការគ្រោងទុក។
លោកណុប ចាន់ណារិន្ទ បានថ្លែងថា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ នេះមានគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ ការប្រើប្រាស់សេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការនយោបាយអាទិភាពក្រោមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥ ៖ ទី(១) បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ទី(២) ហេដ្ឋារចនាសម្ពន្ធឌីជីថល ទី(៣) សេវារដ្ឋាភិបាលឌីជីថល ទី(៤) ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង ទី(៥) ភាពជាដៃគូរវាងរដ្ឋ និងឯកជន ។

នៅក្នុងកិច្ចប្រជុំនោះផងដែរ លោក ណុប ចាន់ណារិន្ទ ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រសួង និងបានសំណូមពរ បំពេញបន្ថែម នូវបណ្តាធាតុចូលមួយចំនួនទៅក្នុងគោលនយោយបាយពាក់ព័ន្ធនឹងវិស័យរបស់ក្រសួងទំនាក់ទំនងជាមួយដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ ៕
អត្ថបទ ៖ វិមាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


