ព័ត៌មានជាតិ
លោក ណុប ចាន់ណារិន្ទ ៖ អធិការកិច្ច ជាផ្នែកមួយក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ការចុះធ្វើអធិការកិច្ច គឺជាផ្នែកមួយក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព នៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អ ជាស្នូល។

ការលើកឡើងរបស់លោក ណុប ចាន់ណារិន្ទ ខាងលើនេះ បានធ្វើឡើងក្នុងគ្រាដែលលោកដឹកនាំក្រុមការងារចុះធ្វើអធិការកិច្ច នៅរដ្ឋបាលខេត្តកំពង់ស្ពឺ មន្រ្តីសាលាដំបូងខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក ណុប ចាន់ណារិន្ទ បន្តថា តាមរយៈ នៃការរកឃើញពីចំណុចអវិជ្ជមានរបស់នីតិបុគ្គល ឬសារវ័ន្តបុគ្គលជាជំហ៊ានដំបូង យើងត្រូវធ្វើការកែលម្អតម្រង់ទិស ដល់មន្រ្តីរាជការរដ្ឋបាលសាធារណៈ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ និងមន្ទីរ-អង្គភាព ទាំងនោះ ឲ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកប ដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ សំដៅបម្រើផលប្រយោជន៍សាធារណៈ នឹងផ្តល់ជំនឿជឿជាក់ដល់ប្រជាជន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោក ណុប ចាន់ណារិន្ទ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការគ្រប់អង្គភាព ប្រកបដោយក្តីនឹករលឹក និងបានជម្រាបជូនពីគោលបំណង នៃការចុះធ្វើអធិការកិច្ច ដែលមានក្នុងកម្មវត្ថុនៃបេសកម្មចំនួន ២ជាសំខាន់៖ ១. ពិនិត្យលើសេវាសាធារណៈ, ២. កិច្ចលទ្ធកម្មសាធារណៈ។
កម្មវត្ថុនៃបេសកកម្មទាំង ២ខាងលើនេះ ជាការងារមួយក្នុងចំណោមការងារជាច្រើនទៀត របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឋាន:ជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើវិស័យអធិការកិច្ច ដើម្បីចុះតាមដានពិនិត្យមើល និងរាយការណ៍ជូនប្រមុខដឹកនាំតាមឋានានុក្រម តាមរយ:លទ្ធផលអធិការកិច្ខ សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាពអនុវត្តភារកិច្ចរបស់អង្គភាពនីមួយៗ ដែលទទួលខុសត្រូវលើការងារគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈក្នុងការិយាល័យ និងនៅថ្នាក់រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង-ស្រុក សាលាដំបូងខេត្ត ពន្ធនាគារខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាន នគរបាលក្រុង-ស្រុក ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធ។
លោក ណុប ចាន់ណារិន្ទ បានអរគុណចំពោះលោកអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការបានល្អជាមួយក្រុមការងារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់នូវហានិភ័យ និងភាពមិនប្រក្រតី ដែលអាចកើតមានឡើង ក្នុងដំណើរការនៃការអនុវត្ត។ ក្នុងនោះ លោកក៏បានលើកសរសើរ ចំពោះអង្គភាពនានាដែលអនុវត្តបានល្អ និងធ្វើការកែកែលម្អចំណុចអវិជ្ជមានជាបន្ទាន់ ផងដែរ៕
អត្ថបទ៖ វិមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


