ព័ត៌មានជាតិ
លោក ណុប ចាន់ណារិន្ទ ៖ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតបានបញ្ចប់ហើយ ដោយពលរដ្ឋរង់ចាំតែទៅបោះឆ្នោតប៉ុណ្ណោះ
លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ផ្សារថ្មី ១ បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ បានបញ្ចប់ហើយ។ ក្នុងនោះ ប្រជាពលរដ្ឋរង់ចាំតែទៅបោះឆ្នោត នាពេលខាងប៉ុណ្ណោះ។

លោក ណុប ចាន់ណារិន្ទ ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលសួរសុខទុក្ខស្ត្រី ជាសមាជិកាគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣នេះ នៅតាមភូមិ និងប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចប្រព័ន្ធនៅតាមលំនៅដ្ឋាន ដើម្បីពិគ្រោះយោបល់អំពីការទ្រទ្រង់មុខរបរ និងជីវភាពប្រចាំថ្ងៃ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ លោក ប៉ែន សារឿន ប្រធានគណបក្សសង្កាត់ និងការពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក លោក ណុប ចាន់ណារិន្ទ បានកត់សម្គាល់ឃើញថា ប្រជាជន និង ជាស្ត្រីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដោយគិតទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានសង្កាត់ និងអ្នកស្នាក់នៅក្រៅមូលដ្ឋាន សង្កាត់ផ្សារថ្មី ១ មានជីវភាពសមរម្យ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ ពិសេសបានទៅពិនិត្យបញ្ជីឈ្មោះ និងទៅចុះឈ្មោះបោះឆ្នោត គឺបានឃើញនូវភាពត្រឹមត្រូវរួចហើយ។

តែអ្វីដែលសំខាន់ដើម្បីបន្តអនុវត្ត នៅតែការទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣តែប៉ុណ្ណោះ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ ដែលប្រជាពលរដ្ឋមានសេចក្តីទុកចិត្ត សម្រាប់ដឹកនាំប្រទេស ការពារសន្តិភាព និងបន្តការអភិវឌ្ឍគ្រប់វិស័យ។

លោក ណុប ចាន់ណារិន្ទ បាននាំយកនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក បើទោះជានៅកាលៈទេសៈណាក៏ដោយ សម្តេចទាំងទ្វេរមិនដែលភ្លេចពីសេចក្តីសុខទុក្ខរបស់ប្រជាពលរដ្ឋ នោះឡើយ។ ជាភាពកក់ក្តៅរបស់ប្រជាពលរដ្ឋមួយទៀត នៅរយ:ពេលពេញមួយឆ្នាំ ២០២២កន្លងទៅនេះ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការវិវត្តឥតឈប់ឈររបស់ប្រទេសជាតិ ពិសេសការទប់ស្កាត់នៃជំងឺឆ្លងកូវីដ-១៩ និងភាពល្បីរន្ទឺនៃប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ( ជាប្រធានអាស៊ាន ) និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀតបានដោយជោជ័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន។
លោក ណុប ចាន់ណារិន្ទ បន្តថា សមិទ្ធិផលដ៏ធំធេងនេះ កាន់តែបានជំរុញឲ្យទឹកចិត្តប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់ និងផ្តល់សេចក្តីស្រឡាញ់គាំទ្រ ដល់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាន់តែខ្លាំងទ្វេរឡើងថែមទៀត។ ក្នុងនោះ ក៏បានធ្វើឲ្យសតិអារម្មណ៍នយោបាយរបស់ក្រុមនៃពួកពណ៌ប្រផេះ និងពួកពណ៌ក្រហម បានប្រែពណ៌ជាបណ្តើរៗ មកលើការដឹកនាំរបស់សម្តេច ដែលបានកើតចេញពីញើសឈាមដ៏បរិសុទ្ធរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជាមួយនេះ មានសុខសន្តិភាព មានការអភិវឌ្ឍ បន្ទាប់ពីកម្ពុជាបានបាត់បង់អស់រយ:ពេល ៥០០ឆ្នាំកន្លងទៅ។
ជាមួយនឹងការជួបជុំសំណេះសំណាល នៃគ្រួសារគណប្រប្រជាជនកម្ពុជា នៅមូលដ្ឋានសង្កាត់ផ្សារថ្មី ១ ខណ្ឌដូនពេញ លោក ណុប ចាន់ណារិន្ទ និងលោក ប៉ែន សារឿន បានចែកជូនវត្ថុកំដរដៃ ជាការឧបត្ថម្ភផ្ទាល់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមមានអង្ករ ថវិកា មួយចំនួនផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


