ព័ត៌មានជាតិ
សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមកវិនិយោគនៅកម្ពុជា
ទោះស្ថិតក្នុងស្ថានភាពវិបត្តិកូវីដ១៩ក្ដី វិស័យឯកជននៅប្រទេសកម្ពុជានៅតែបន្តមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដោយការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅតែរក្សាបាននូវកំណើនវិជ្ជមាន។

លោកឧកញ្៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មិនបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ទេ ប៉ុន្តែផ្ទុយទៅវិញវានឹងកាន់តែមានភាពល្អប្រសើរថែមទៀត។ ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកនៅតែបន្តកើនឡើងជាដរាប ហើយក្រុមហ៊ុនអាមេរិកជាច្រើនកំពុងពិចារណាមកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសវិនិយោគលើវិស័យកសិឧស្សាហកម្ម។
លោកឧកញ្៉ា លឹម ហេង បានបន្តថា៖ «សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមួយចំនួនមកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ណា ដែលមានភាពអំណោយផលខ្ពស់ផ្នែកវិនិយោគ ក្នុងនោះប្រទេសកម្ពុជាយើងនៅមានភាពអំណោយផលល្អជាច្រើនដែលអាចជាជម្រើសរបស់ក្រុមហ៊ុនអាមេរិក។ ក្រោយជំងឺកូវីដ១៩ចប់ យើងរំពឹងថាក្រុមហ៊ុនអាមេរិកជាច្រើននឹងមកបោះទុនវិនិយោគនៅកម្ពុជា។»

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់១.៩ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២១ កើនឡើងជិត៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំនិញនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងវត្ថុធាតុដើមផ្សេងទៀត។
នៅក្នុងឆ្នាំ២០២០កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានទំហំ៦.៩ពាន់លានដុល្លារ កើនឡើងជិត១៨ភាគរយធៀបនឹងឆ្នាំ២០១៩។ ការនាំចេញរបស់កម្ពុជាទៅអាមេរិកមានទំហំទឹកប្រាក់៦.៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ កើនឡើងជិត២៣ភាគរយ ធៀបនឹងឆ្នាំ២០១៩។

កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដើម្បីពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman លោកឧកញ្៉ា លឹម ហេង ជឿជាក់ថា វានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការទូតបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងការទូតល្អនឹងនាំអ្នកវិនិយោគអាមេរិកកាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


