សេដ្ឋកិច្ច
កម្ពុជា នាំចេញទៅសហភាពអឺរ៉ុប សម្រេចបានជាង ១ ពាន់លានដុល្លារ នៅត្រីមាសទី១
កម្ពុជានាំចេញទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប សម្រេចបានជាង ១,១ ពាន់លានដុល្លារ នៅក្នុងត្រីមាសទី១ ២០២៦ កើនឡើង ៨,៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ១,៣៧ ពាន់លានដុល្លារ កើនឡើង ៧,៨០% ក្នុងនោះ កម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបានជាង ១,១៩ ពាន់លានដុល្លារ កើនឡើង ៨,៣២% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ១៧៥ លានដុល្លារ កើន ១,៨៨%។
ទីផ្សារនាំចេញសំខាន់ៗរបស់កម្ពុជា នៅក្នុងសហភាពអឺរ៉ុបគឺ ប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ហូឡង់ និងប្រទេសអេស្ប៉ាញ ហើយទំនិញសំខាន់ៗរបស់កម្ពុជា មានដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជា មានកំណើនបំបែកកំណត់ត្រាជាង ១ ពាន់គម្រោង ធ្វើឱ្យការកែច្នៃ និងផលិតកើនឡើង ទើបធ្វើឱ្យការនាំចេញកើនឡើង។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងថា កម្ពុជានៅរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារពិភពលោក ធានារនូវការផ្គត់ផ្គង់ បង្កើតសក្ដានុភាពកម្ពុជា ក្នុងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ និងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ និងទីផ្សាររបស់ខ្លួន។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។
វិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភណ្ឌ ដែលរួមមានគ្រឿងបង្គុំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំ ៥,៨៧ ពាន់លានដុល្លារ កើន ១០,២០% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅសហភាពអឺរ៉ុប សម្រេចបាន ៥ ពាន់លានដុល្លារ កើនឡើង ១៣,៥៥% ចំណែកឯ សហភាពអឺរ៉ុបនាំចូលមកវិញមានតម្លៃ ៨៦៣ លានដុល្លារ ធ្លាក់ចុះ ៥,៨៨%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


