សេដ្ឋកិច្ច
តំណាងវិស័យឯកជនស្នើគ្រប់ភាគីទប់ស្តាត់ការក្លែងបន្លំដើមកំណើតទំនិញ ជៀសវាងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារនាំចេញកម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជាអតិបរមាដល់ធុរជន និងត្រូវទប់ស្កាត់ឱ្យខានតែបានលើការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ជៀសវាងការប្រព្រឹត្ដបទល្មើសដែលអាចឈានដល់ការចុះមកអង្កេតពីសហរដ្ឋអាម៉េរិកដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារនាំចេញរបស់កម្ពុជា។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី “និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” នៅថ្ងៃទី២២ ខែធ្នូ នេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា អង្គសិក្ខាសាលានេះនឹងជំរុញវិនិយោគិនដែលនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។
ទន្ទឹមនេះ អ្នកឧកញ៉ា ក៏បានស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជាអតិបរមាជូនដល់ធុរជន និងត្រូវដាក់ទោសទណ្ឌដល់ធុរជនប្រព្រឹត្ដបទល្មើស ព្រមទាំងបានអំពាវនាវដល់ធុរជន ក្រុមហ៊ុនដឹកជញ្ជូន ភ្នាក់ងារផ្ដល់សេវា និងជើងសាគយ ត្រូវចូលរួមការប្រកាសនាំចេញ-នាំចូលទំនិញឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន ជៀសវាងការប្រព្រឹត្ដបទល្មើសដែលអាចឈានដល់ការចុះមកអង្កេតពីសហរដ្ឋអាម៉េរិកដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារនាំចេញរបស់កម្ពុជា។

ជាមួយគ្នានេះលោក បណ្ឌិត គុណ ញឹម បានគូសរំលេចពីសារៈសំខាន់នៃទីផ្សារសហរដ្ឋអាម៉េរិក ចំពោះទំនិញនាំចេញពីកម្ពុជា ដែលទីផ្សារនេះស្រូបយកប្រមាណ ៤៣% នៃការនាំចេញសរុបរបស់កម្ពុជា ដែលក្នុងន័យនេះ គ្រប់តួអង្គ និងភាគីពាក់ព័ន្ធត្រូវខិតខំថែរក្សាទីផ្សារនេះឱ្យបានល្អ។
ភ្ជាប់នឹងកិច្ចខិតខំប្រឹងប្រែងនេះ អង្គពិធីនៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃ “និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក” ដែលជាឯកសារគោលរបស់ ក្រុមការងារអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក សម្រាប់យកទៅអនុវត្តក្នុងការធានាថា ការនាំចូលវត្ថុធាតុដើមដើម្បីផលិត និងកែច្នៃហើយនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក មានអនុលោមភាពស្របតាមវិធានដើមកំណើតទំនិញដែលបានកំណត់ ដែលការណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាទីផ្សារ និងថែរក្សាអត្រាពន្ធបដិការដែលមានភាពប្រកួតប្រជែងធៀបជាមួយនឹងប្រទេសជិតខាង ដែលកម្ពុជាទទួលបាន។

ទន្ទឹមនេះ លោកបណ្ឌិត ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិនិយោគិនដែលបណ្ដាក់ទុននៅកម្ពុជាបច្ចុប្បន្នខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា និងខិតខំស្វែងរកវិនិយោគិនមកបណ្ដាក់ទុនធ្វើធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។
បន្ថែមលើនេះលោក គុណ ញឹម បានគូសបញ្ជាក់ដែរថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គ្រោងនឹងស្នើសុំរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលគយនៃសហរដ្ឋអាម៉េរិក ដើម្បីពិនិត្យលទ្ធភាពរៀបចំកសាងឱ្យមានក្របខណ្ឌកិច្ចសហប្រតិបត្ដិការជួយគ្នាទៅវិញទៅមកក្នុងវិស័យ ជាមួយនឹងរដ្ឋបាលគយរបស់សហរដ្ឋអាម៉េរិក ដោយផ្អែកលើ មគ្គុទ្ទេសក៏គំរូ (CMAA) របស់អង្គការគយពិភពលោក ដើម្បីងាយស្រួលឱ្យរដ្ឋបាលគយទាំងពីរអាចបន្តពង្រឹងកិច្ចសហការ ជាពិសេសសម្របសម្រួលក្នុងការចុះមកអង្កេតគម្រោងវិនិយោគនៅកម្ពុជា ការផ្លាស់ប្ដូរទិន្នន័យ និងព័ត៌មានចាំបាច់នានា។
ក្នុងករណីសម្រេចបាននូវការចុះហត្ថលេខាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្រុមការងារអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងត្រូវទទួលភារកិច្ចសម្របសម្រួលជាមួយរដ្ឋបាលគយរបស់សហរដ្ឋអាម៉េរិក។

សូមជម្រាបថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ ១.និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ២. វឌ្ឍនភាពនៃការចរចាពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក និង៣.នីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញនិងការចែករំលែកព័ត៌មានពីសក្តានុពលទីផ្សារសហរដ្ឋអាម៉េរិក ដោយប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


