ព័ត៌មានជាតិ
អរិយក្សត្រ អាចជាទិសដៅវិនិយោគបន្ទាប់សម្រាប់អ្នកអភិវឌ្ឍន៍បុរីធំៗនៅកម្ពុជា
ដោយមានទីតាំងភូមិសាស្រ្តកៀកនឹងជួរមាត់ទន្លេរទីក្រុងភ្នំពេញ ដែលមានតម្លៃដីរហូតដល់ទៅ៤,០០០ ទៅ ៥,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អរិយក្សត្រអាចជាទិសដៅវិនិយោគបន្ទាប់សម្រាប់អ្នកអភិវឌ្ឍបុរីធំៗនៅកម្ពុជា។

លោក ស៊ន សៀប អគ្គនាយកក្រុមហ៊ុន ឃី រៀល អុីស្ទេត មានប្រសាសន៍ថា៖ «ដោយសារតម្លៃដីនៅអរិយក្សត្រនៅទាបជាងតម្លៃដីនៅរាជធានីភ្នំពេញ អ្នកអភិវឌ្ឍបុរីធំៗអាចនឹងពិចារណាទៅសាងសង់គម្រោងលំនៅដ្ឋាននៅទីនោះ។ បើប្រៀបធៀបនឹងតម្លៃដីនៅជួរមាត់ទន្លេរទីក្រុងភ្នំពេញដែលមានតម្លៃរហូតដល់៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃដីនៅអរិយក្ស័ត្រស្ថិតនៅចន្លោះពី៥០០ ទៅ ១,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។»
លោក ស៊ន សៀប បានបន្តថា ដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត និងតម្លៃដីនៅទាបជាងរាជធានីភ្នំពេញ អរិយក្ស័ត្រមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគអចលនទ្រព្យ។ បច្ចុប្បន្ន យើងឃើញមានគម្រោងសាងសង់លំនៅដ្ឋានមួយចំនួននៅអរិយក្ស័ត្រដូចជា បុរីចតុមុខសុីធី និងបុរីវីឡាទួលសង្កែ និងបុរីស្វាយជ្រុំអរិយក្ស័ត្រ។ បន្ទាប់ពីគម្រោងស្ពានដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រសាងសង់រួចរាល់ អ្នកអភិវឌ្ឍបុរីធំៗទំនងជាមិនមើលរំលងតំបន់មួយនេះទេ។

លោក វីរៈ គឺជាតំណាងផ្នែកលក់បុរីចតុមុខស៊ីធី ដែលនៅជិតទីក្រុងភ្នំពេញ ទល់មុខព្រះបរមរាជវាំង និងជិតគម្រោងសាងសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ។ លោកបានលើកឡើងថា គម្រោងបុរីរបស់លោកមានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន ដោយសារវាមានចម្ងាយមិនឆ្ងាយពីទីក្រុងភ្នំពេញ។
បើតាមលោកវីរៈ គម្រោងបុរីធំៗផ្សេងទៀតមិនយូរមិនឆាប់នឹងមកអភិវឌ្ឍនៅតំបន់នេះដែរ ដោយសារតែលោកជឿជាក់ថានឹងមានស្ពានតភ្ជាប់តំបន់នេះនៅថ្ងៃអនាគត។ បច្ចុប្បន្ន លោកឃើញមានខាងបុរីធំមួយកំពុងរៀបចំត្រៀមអភិវឌ្ឍលំនៅដ្ឋាន ដែលស្ថិតនៅជាប់នឹងគម្រោងដែលលោកកំពុងលក់។

ទាក់ទងនឹងតំបន់អរិយក្ស័ត្រនេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា មានសុទិដ្ឋិនិយមថា៖ «នៅថ្ងៃអនាគត តំបន់អរិយក្សត្រនឹងអាចក្លាយជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍ប្រកបដោយសក្ដានុពលមួយ ដោយសារវានៅជាប់នឹងមាត់ទន្លេរ ហើយនៅកៀកទីក្រុងភ្នំពេញជាងគេ។»
លោកច្រឹក សុខនីម បានបន្តថា ដោយមើលឃើញពីសក្ដានុពលតំបន់អរិយក្សត្រ អ្នកអភិវឌ្ឍបុរីធំៗមួយចំនួនទំនងជាកំពុងពិចារណាទៅវិនិយោគនៅទីនោះ ជាពិសេសនៅពេលដែលគម្រោងសាងសង់ស្ពានតភ្ជាប់តំបន់នេះត្រូវបានប្រកាសសាងសង់ជាផ្លូវការ។

គួរបញ្ជាក់ថា តម្លៃដីនៅអរិយក្សត្រចាប់ផ្ដើមឡើងថ្លៃ ចាប់តាំងពីមានការប្រកាសចង់សាងសង់ស្ពានតភ្ជាប់ទីក្រុងភ្នំពេញទៅកាន់តំបន់ស្វាយជ្រុំ អរិយក្សត្រ។ គម្រោងសាងសង់ស្ពាននៅតំបន់ស្វាយជ្រុំ អរិយក្សត្រ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានស្នើសុំប្រទេសកូរ៉េខាងត្បូងជួយកសាងស្ពាននៅកម្ពុជា ដើម្បីទុកជាចំណងដៃមិត្តភាពកម្ពុជា-កូរ៉េ ខណៈដែលកម្ពុជាមានតែស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន៕


អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


