ព័ត៌មានជាតិ
តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា ធ្លាក់ចុះនៅសល់២៩០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតឡើងបន្តិច
តម្លៃប្រេងសាំងលក់រាយ នៅកម្ពុជាចាប់ពីថ្ងៃទី១៦-៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានតម្លៃ ២៩០០រៀល ក្នុង១លីត្រធ្លាក់ចុះ៥០រៀល ខណៈតម្លៃប្រេងម៉ាស៊ូតកើន៥០រៀល ពោលគឺ ២៦០០ រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយនៅពីថ្ងៃទី១៦វិច្ឆិកានេះ បានឲ្យដឹងថា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្លៃបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងចុះមកនៅ២៩០០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតានិង២៦០០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។


ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតែប៉ុណ្ណោះអាស្រ័ យហេតុនេះសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ទនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់។ គួរបញ្ជាក់ថាកាលពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ តម្លៃប្រេងឥន្ធនៈ នៅកម្ពុជាមានចំនួន២៩៥០រៀល ក្នុងមួយលីត្ រសម្រាប់សាំងធម្មតា និង២៥៥០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២០ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ