ព័ត៌មានជាតិ
ភ្លៀងលាយខ្យល់ខ្លាំង រលំដើមជ្រៃក្រឹមក្នុងវត្តច្បារអំពៅសង្កត់ម៉ូតូគ្រូពេទ្យចាក់វ៉ាក់សាំង២គ្រឿង
ម៉ូតូ២គ្រឿងដែលជាកម្មសិទ្ធិរបស់គ្រូពេទ្យមកចាក់វ៉ាក់ជូនប្រជាពលរដ្ឋបានរងការខូចខាតដោយសារតែដើមឈើដ៏ធំបានរលើងគល់ដួលពីលើ។

យោងតាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសង្កាត់ច្បារអំពៅទី២បានឲ្យដឹងថាកាលពីវេលាម៉ោង១៤ រសៀលថ្ងៃទី៦ខែមិថុនានេះមេឃធ្លាក់ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បានធ្វើឲ្យដើមឈើ ប្រភេទយក្ស(ដើមជ្រៃក្រឹម)បានដួលរលំលើម៉ូតូរបស់គ្រូពេទ្យដែលមកចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងវត្តពោធិ៍ព្រះបាទហៅវត្តច្បារអំពៅមានទីតាំងក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌ ច្បារអំពៅរាជធានីភ្នំពេញដោយពុំបានប៉ះពាល់ដល់មនុស្សដោយសារតែមនុស្សម្នារត់ទៅជ្រកក្នុងទីចាត់ការសាលាបឋមសិក្សាវត្តច្បារអំពៅអស់។

លោកជូ ចាន់នី បានបញ្ជាក់ថា រាល់ថ្ងៃសម្បូរមនុស្សក្មេងចាស់ ពិសេសអ្នករត់ម៉ូតូឌុបបានមកឈរជ្រកក្រោមម្លប់ដើមជ្រៃក្រឹមនេះហើយសំណាងណាស់ដែលពេលមានខ្យល់ខ្លាំងប្រជាពលរដ្ឋលោកនាំគ្នារត់ជ្រកនៅក្នុងសាលាអស់។
បើតាមគណកម្មការវត្តបាននិយាយថាដើមឈើនេះមានអាយុកាលជាង១០០ឆ្នាំមកហើយតាំងពីវត្តពោធិ៍ព្រះបាទនេះបានកកើតឡើង។ហើយបែជារលំនៅពេលធ្លាក់ភ្លៀងនារសៀលថ្ងៃទី៦ខែមិថុនានេះតែម្តង៕
អត្ថបទ៖នរា






-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


