ព័ត៌មានជាតិ
សមាជិករដ្ឋសភាចុះជួបក្រុមការងារ ក្នុងស្រុកប្រាសាទបល្ល័ង្ករកបញ្ហាប្រឈម ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
ឯកឧត្តម ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្កបានដឹកនាំប្រជុំក្រុមការងារដើម្បីរកបញ្ហាប្រឈមដើម្បីដោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំស្រុកប្រាសាទបល្ល័ង្ក នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១។
ឯកឧត្តម ជា អឿង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើនលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបានល្អប្រសើឆ្ពោះទៅមុខ។
ទន្ទឹមនឹងលទ្ធផលនេះ ឯកឧត្តមបានស្នើឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ និងត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារសំខាន់ៗ រួមមាន៖
-ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ និងរួមគ្នាទប់ស្កាត់ ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា ។
– អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឲ្យមានសុវត្ថិភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន ទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀននិងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
– យកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន ត្រូវបន្តជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស។



ឯកឧត្តមបានក្រើនរំលឹកបន្ថែមថាសូមឱ្យបងប្អូនមន្ត្រីយើងរួមទាំងប្រជាពលរដ្ឋមានស្មារតីចូលរួមការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឲ្យបានធូរស្បើយវិលទៅសភាពធម្មតាវិញបានជាពិសេសគឺត្រូវអនុវត្តតាមវិធានសុវត្ថិភាព គឺ៣ ការពារ ៣កុំ និងត្រូវតែមានការចូលរួមប្រុងប្រយ័ត្នឲ្យបានជាប្រចាំ ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



