ព័ត៌មានជាតិ
ការនាំចេញនាំចូល របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ កើនឡើង៣១% សរុបជាង ១៣០០លានដុល្លារ
ក្នុងរយៈពេល១០ខែចាប់ពី ខែមករា ដល់ខែតុលា ឆ្នាំ២០២០នេះ ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានចំនួនសរុប១៣០០លានដុល្លារអាមេរិក កើនឡើង៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។

លោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាតំបន់ឧស្សាហកម្មធំៗ ដែលបច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគចំនួន១៦៥ក្រុមហ៊ុន និងបានបង្កើតឱកាសការងារចំនួន៣០.០០០កន្លែង។ តំបន់នេះ មានរោងចក្រជាច្រើនដូចជារោងចក្រវាយនភណ្ឌសម្លៀកបំពាក់ រោងចក្រគ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀតជាច្រើន។
ថ្លែងក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីថ្ងៃទី១៦វិច្ឆិកា លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងបង្កើនការទាក់ទាញវិនិយោគអន្ដរជាតិ ប្រមូលធនធានអន្ដរជាតិ កសាងតំបន់សេដ្ឋកិច្ចពិសេស តាមរយៈចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជា ដើម្បីទាក់ទាញការវិនិយោគអន្ដរជាតិជាពិសេសនៅតំបន់អឺរ៉ុបនិងអាមេរិក។ ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាក្បាលម៉ាស៊ីន សម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចនិង ទេសចរណ៍សំខាន់បំផុត របស់កម្ពុជា ហើយក្រុមហ៊ុនចិនជាច្រើន បានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នឹងរួមចំណែក ក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឲ្យបាន១០ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានាផ្សេងទៀត ឲ្យបានកាន់តែច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរតែពង្រីកខ្លួនឲ្យក្លាយជាមូលដ្ឋានផលិតកម្មធំ នៅក្នុងសហគមន៍អាស៊ាន ដែលមានប្រជាជនជាង ៦០០ លាននាក់ ដើម្បីនាំចេញផលិតផលចម្រុះសម្បូរបែប ទៅក្នុងសហគមន៍អាស៊ាន ក៏ដូចជាប្រទេស ដទៃទៀត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ផ្អាកការធ្វើអាជីវកម្ម១ឆ្នាំ និងដកប័ណ្ណបើកបរ ចំពោះរថយន្ដណាដឹកលើសទម្ងន់កំណត់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


