Connect with us

សេដ្ឋកិច្ច

​កម្ពុជា ​ពិនិត្យ​ផែនការបង្កើត​តំបន់សេដ្ឋកិច្ចពិសេសសៀងហៃលើផ្ទៃដីជាង ៤០០ ហិកតា នៅខេត្តកំពង់ស្ពឺ​

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៦ បានបានពិនិត្យសំណើ​សម្រាប់ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-សៀងហៃ (SEZ) ​ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃ​ដីទំហំ​ប្រមាណ ៤៥៥ ហិកតា។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ «ច្រកចេញតែមួយ» ត្រូវបានដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មា​ធិការ​វិនិយោគកម្ពុជា និងមានការចូលរួមពីតំណាងមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធរួមជាមួយមន្ត្រីជាន់​ខ្ពស់​មកពីរដ្ឋបាលខេត្តកំពង់ស្ពឺ។​

​គម្រោងនេះមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម ទាក់ទាញការវិនិយោគពីបរទេស និងក្នុងស្រុក និងបង្កើត​ឱកាសការងារសម្រាប់សហគមន៍ក្នុងស្រុក។ ​

​យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ​គម្រោងវិនិយោគចំនួន ៦៣០ ក្នុង​ទំហំទឹកប្រាក់ ១០ ពាន់លានដុល្លារ ត្រូវបានអនុម័តក្នុងឆ្នាំ ២០២៥ កើនឡើង ៤៥% ធៀបនឹងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម