Connect with us

សេដ្ឋកិច្ច

កម្ពុជា​ អនុម័ត​គម្រោងបង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន ​៣ ​ជាមួយទុនវិនិយោគ​ ២៦០ ​លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​(CDC) ​បាន​អនុម័ត​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន ​៣ ​មាន​ទំហំទុន​វិនិយោគ​សរុប ​២៦០ ​លានដុល្លារ ​ស្ថិតនៅក្នុងខេត្តកំពត និងខេត្តកំពង់ស្ពឺ នៅខែមករា ​ឆ្នាំ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គម្រោងទាំង ​៣ ​រួមមាន ​គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន មានទំ​ហំ​ទុន​វិនិយោគ ១២០ លានដុល្លារ ស្ថិតនៅស្រុកជុំគិរី ខេត្តកំពត និងអាចបង្កើតការងារ ២៣៧ កន្លែង។​

​តំបន់​សេដ្ឋកិច្ចពិសេស ខេភី យ៉ញ ស្ថិតនៅក្រុងបូកគោ ខេត្តកំពត មានទំហំ​ទុនវិនិ​យោគ ៦៥ លាន​ដុល្លារ និងអាចបង្កើតការងារ ២៩១ កន្លែង។ ​

​តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ឡូ​ជីស្ទិក អេន អ៊ិន​ដា​ស្ទៀល ខមផ្លេក (ខេមបូឌា ស៊ូភើផត) ស្ថិតនៅក្រុងច្បាមន​ខេត្តកំពង់​ស្ពឺ ​មាន​ទំហំ​ទុន​វិនិយោគ ៧៥ លានដុល្លារ និងអាចបង្កើតការងារបាន ៣៤០ កន្លែង។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មាន​ប្រ​សាសន៍​ថា កំណើននៃទុន​វិនិយោគជាបន្តបន្ទាប់​ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគនៅកម្ពុជា ខណៈ​រាជ​រដ្ឋាភិបាល​បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកវិនិយោគ។

​​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានអនុម័តគម្រោងវិនិយោគចំនួន ​៤៣ ​គម្រោង ​ក្នុងទំហំទុន ​ប្រមាណ​ ៧៥២ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ ​កើនឡើង ០,៤៥% ​ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន។​

នៅក្នុងឆ្នាំ ២០២៥ ​CDC ​បានអនុម័ត​គម្រោងវិនិយោគ​ចំនួន ៦៣០ គម្រោង ក្នុងទំហំទឹកប្រាក់ ១០ ពាន់លានដុល្លារ កើនឡើង ៤៥% ​ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម