ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ ក្នុងចំណោម ៦២ កន្លែងកំពុងដំណើរការ បង្កើតការងាររាប់ម៉ឺនកន្លែងដល់ពលរដ្ឋ
រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦២ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ បានកំពុងដំណើរការ ដែលបានបង្កើតការងារដល់ពលរដ្ឋរាប់ម៉ឺនកន្លែង។
ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់នៃវេទិកាវិនិយោគកម្ពុជា ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីកំណើននៃគម្រោងវិនិយោគដែលត្រូវបានអនុម័ត និងតួនាទីសំខាន់នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញនិងសម្រួលដល់ការវិនិយោគ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ ដែលកំពុងដំណើរការជាកាតាលីករសំខាន់ក្នុងការជំរុញកំណើនឧស្សាហកម្ម ការនាំចេញ និងការបង្កើតការងារសម្រាប់ពលរដ្ឋ។
ក្នុងវេទិកាវិនិយោគកម្ពុជានោះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីការគាំទ្រសម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។

លោករដ្ឋមន្រ្តីបានបញ្ជាក់ពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំងវិស័យហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។


លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ការរៀបចំតំបន់សហគ្រាសធុនតូច និងមធ្យម នៅជិត នៅជាប់ ឬនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាវិធានការគន្លឹះមួយក្នុងការពង្រឹងឧស្សាហកម្មប្រតិគមន៍ ដែលអនុញ្ញាតឱ្យសហគ្រាសក្នុងស្រុកផ្គត់ផ្គង់ទៅកាន់រោងចក្រដែលផលិតសម្រាប់ការនាំចេញ។
ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការការគាំទ្រពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរឹងមាំ ជាពិសេសស្តង់ដារូបនីយកម្ម សេវាធ្វើតេស្តវិភាគ និងវិញ្ញាបនបត្រកម្ម ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្មធុនធំ និងទីផ្សារនាំចេញ។
បើតាមលោករដ្ឋមន្រ្តី ការគាំទ្រត្រឹមត្រូវចំគោលដៅ សហគ្រាសធុនតូច និងមធ្យម អាចពង្រីកខ្លួនផ្គត់ផ្គង់ទៅឱ្យគម្រោងវិនិយោគផ្ទាល់ពីបរទេស និងដើរតួកាន់តែសំខាន់ក្នុងអនាគតឧស្សាហកម្មកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


