ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន និង WHO ផ្ញើសារបណ្ដាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខណ្ឌព្រែកព្នៅ
ភ្នំពេញ៖ លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) អញ្ជើញត្រួតពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៣កន្លែង ទី១មណ្ឌលសុខភាពសំរោង ក្នុងសង្កាត់សំរោង ទី២វិទ្យាល័យបឹងប្រីយ៍ ក្នុងសង្កាត់ពន្សាំង និងទី៣មណ្ឌលសុខភាព ក្នុងសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ក្នុងការអញ្ជើញមកពិនិត្យមើលសកម្មភាព នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងខណ្ឌព្រែកព្នៅនេះ លោកស្រីវជ្ជបណ្ឌិត ឱ វណ្ណឌីន និងតំណាង WHO បានមានប្រសាសន៍ អំពាវនាវសូមបងប្អូនក្នុងខណ្ឌព្រែកព្នៅទាំងអស់មកទទួលកាចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះវ៉ាក់សាំងការពារវីរុសកូវីដ-១៩ គឺជួយក្នុងការបង្កើតនូវកងការពារ ដើម្បីកាត់បន្ថយបានជាអតិបរមានូវភាពធ្ងន់ធ្ងរ ពីការវាយលុករបស់វីរុសកូវីដ-១៩ ហើយក៏កាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ និងអត្រាមរណភាព។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា គម្រោងនៃដំណើរការចាក់វ៉ាក់សាំងនេះ គឺជាការសម្រេចដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋ កុំឱ្យជំងឺកូវីដ-១៩ ដ៏កាចសាហាវ។

ជាមួយគ្នានេះ លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅរកភាពធម្មតាវិញ ក៏មិនត្រូវភ្លេចនូវការរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចសង្គមជាតិកម្រើកឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញ៕
អត្ថបទ៖ ឧត្តរ៉ា




-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


