ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍ ៖ សេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនឹងជួយគ្រប់គ្រងជនបរទេសនៅកម្ពុជាកាន់តែប្រសើរ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ថា ការរៀបចំសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះក្នុងគោលបំណងដើម្បីទប់ស្កាត់ បទល្មើសជនបរទេសចូលកម្ពុជាដោយខុសច្បាប់ និងការបន្ថែមទម្ងន់ទោសដល់អ្នកចូលរួមប្រព្រឹត្តិបទល្មើសជាដើម។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ នាយឧត្តមសេនីយ៍បានបន្តទៀតថា បន្ថែមលើនេះ សេចក្តីព្រាងច្បាប់នេះ ក៏ធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀត ចំពោះការគ្រប់គ្រងជនបរទេស ដែលកំពុងរស់នៅក្នុងប្រទេស ទាំងជនបរទេសជាអ្នកវិនិយោគ និងជនបរទេសអន្តោប្រវេសន្ត។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានគាំទ្រនូវកិច្ចការរៀបចំ និង ខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ ដែលជាច្បាប់ដ៏មានសារៈសំខានណាស់ សម្រាប់ប្រទេសជាតិ។
នៅក្នុងកិច្ចប្រជុំនោះ លោក ប៉ូលី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលជាអ្នកជំនាញផ្នែកច្បាប់ បានមានប្រសាសន៍ថា តាមការសន្និដ្ឋានសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីនេះដូចជាសម្រេចរួចរាល់ទាំងស្រុងហើយ។
ប៉ុន្តែលោក អនុរដ្ឋលេខាធិការបានលើកទឹកចិត្តដល់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពិនិត្យបន្ថែមទៅលើខ្លឹមសារ និងពាក្យពេចន៍ដើម្បីឲ្យខ្លឹមសារសេចក្តីព្រាងច្បាប់ ស្ដីពីអន្តោប្រវេសន៍ថ្មីកាន់តែសុក្រឹត្យ។
សេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនេះ មាន៩ជំពូកចែកជា៥១មាត្រាហើយសេចក្តីព្រាងច្បាប់ថ្មីនេះធ្វើឡើងដើម្បីទប់ស្កាត់ជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ និងជនបរទេសដែលបន្តរស់នៅដោយខុសច្បាប់។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានជនអន្តោប្រវេសន៍ជាង១៤ម៉ឺននាក់ ភាគច្រើនជាជនជាតិចិន កូរ៉េ វៀតណាម អាមេរិក៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


