Connect with us

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល និស្សិតនៅទីក្រុង អ៊ូហាន ជាង ១ ម៉ឺននាក់ ជួបជុំគ្នាទទួលសញ្ញាបត្រ ដោយមិនពាក់ម៉ាស និងរក្សាគម្លាត

បានផុស

នៅ

និស្សិតជាង ១១,០០០ នាក់នៅទីក្រុងអ៊ូហាន បានជួបជុំគ្នាក្នុងពហុកីឡាដ្ឋានមួយ សម្រាប់ពិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Central Normal University ដោយមិនពាក់ម៉ាស និងរក្សាគម្លាតសង្គម អ្វីឡើយ ។ នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុក Hubei News។

ពិធីចែកសញ្ញាបត្រទ្រង់ទ្រាយធំនេះបានធ្វើឡើង នៅចំណុចទីតាំងកណ្តាលនៃជំងឺរាតត្បាតកូវីដ ១៩ ដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ ២០១៩ ។ វីរុសនេះត្រូវបានគេអះអាងថា រកឃើញដំបូងនៅក្នុងទីក្រុងអ៊ូហាន ខេត្ត Hubei ដោយធ្វើឲ្យប្រជាជនចំនួន ១១ លាននាក់ រស់នៅក្នុងការបិទខ្ទប់រយៈពេល ៧៦ ថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yahoo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម