ព័ត៌មានជាតិ
ភ្ញៀវទេសចរ នឹងមានកំណើនខ្លាំងឡើងវិញ ក្រោយពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២
ទោះបីជាកំណើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិនៅមានកម្រិតនៅឡើយ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ មានសុទិដ្ឋិនិយមថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិរំពឹងថានឹងមានកំណើនខ្លាំងឡើងវិញ ក្រោយពីពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់គ្នានៅដើមឆ្នាំ២០២២។

លោក ជុក ជំនោរ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងពន្លឿនការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋឱ្យបានគ្រប់គ្នា ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីទទួលរងផលងប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺកូវីដ១៩នាពេលកន្លងមក។
លោកបន្ថែមថា ដោយសាររាជរដ្ឋាភិបាល សម្រុកចាក់វ់ាក់សាំងដល់ពលរដ្ឋនៅទីក្រុងភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ជិតរួចរាល់ហើយ ដូច្នេះរាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពន្លឿនការចាក់វ៉ាក់សាំងតាមគោលដៅសំខាន់ៗជាបន្តបន្ទាប់ទៀត ជាពិសេសតំបន់គោលដៅទេសចរណ៍។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថានឹងចាប់ផ្តើមនៅក្នុងត្រីមាសទី ៤ខាងមុខនេះ។
ការធ្វើដូច្នេះដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន មានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានអំពាវនាវឱ្យមានការសម្របសម្រួលដល់ភ្ញៀវដូចជាការចូលចតនាវា និងទិដ្ឋការធ្វើដំណើរជាដើម ក្នុងន័យបង្កលក្ខណៈងាយស្រួលដល់ពួកគេចូលមកទស្សនាប្រទេសកម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន បានបន្តថា ប្រសិនបើការសម្របសម្រួលទាមទារពេលវេលាយូរពេក តឹងតែងពេក ភ្ញៀវទេសចរប្រហែលជាមិនចង់ចូលមកទេ ព្រោះពួកគេមានតារាងពេលវេលាកៀកៗគ្នាដែរ។ បន្ថែមពីនេះ ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជារូបនេះ ក៏ស្នើដល់ក្រសួងប្រកាសលិខិតទាក់ទងនឹងអ្នកធ្វើដំណើរមកកម្ពុជាឱ្យបានឆាប់ និងចែងឱ្យបានច្បាស់លាស់ ដើម្បីឱ្យភ្ញៀវទាំងនោះត្រៀមលក្ខណៈអាចចូលមកទស្សនាប្រទេសកម្ពុជាបាន។
យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ មានចំនួន ៨២.៨៣៩ នាក់ ធ្លាក់ចុះ ៩២,៩ ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងទៅ៕
អត្ថបទ៖ វ៉ាត វិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


