Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពុងរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ខេត្តសៀមរាប

បានផុស

នៅ

នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ដែលស្ថិតនៅក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន ខេត្តសៀមរាប គឺជាកន្លែងដែលមានសក្តានុពលទេសចរណ៍ដ៍សម្បូបែប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កាលពីរសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ បានដឹកនាំមន្រ្តីរបស់ខ្លួនចុះល្បាត និងពិនិត្យមើលតំបន់ដែលមានសក្តានុពលទេសចរណ៍មួយចំនួន មានដូចជា នៅចំណុចពើងច័ន្ទក្រហម . ចំណុចដារហាល និង ដារអិល , ទីកន្លែងដាក់ចំណីសត្វ  , ទឹកធ្លាក់ចង្រ្កានរយ  និងល្អាងភ្នំ ដែលតំបន់ទាំងនេះមានអមដោយព្រៃឈើដ៍ស្រស់បំព្រង ។

លោក ម៉ុង ប៊ុនលីម បានឲ្យដឹងថា សហគមន៍ព្រៃឈើចង្ក្រានរយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ នៅលើផ្ទៃដីទំហំ៩ពាន់១០៤ហិកតា ដែលធ្វើសកម្មភាព ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ និងមានភាពផុលផុសចាប់ពីឆ្នាំ២០១៥និង២០១៦ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាតំបន់នេះ ជាបន្តបន្ទាប់មិនដែលដាច់ទៀត ផង ។

ដូច្នេះដើម្បីបង្កភាពងាយស្រួលភ្ញៀវទេសចរណ៍ ក្នុងការទៅកម្សាន្ត នៅតំបន់និមួយៗនៅក្នុងសហគមន៍នេះ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំពុងតែរៀបចំផែនទីបង្ហាញពីតំបន់ទេសចរណ៍សំខាន់ៗ  នៅក្នុងសហគមន៍ព្រៃឈើ ចង្ក្រានរយ ហើយយកទៅដាក់នៅចំណុចផ្លូវចូលទៅសហគមន៍តែម្តង ។

លោកបានបន្តទៀតថា ដើម្បីឲ្យសហគមន៍កាន់តែរីកចម្រើនហើយប្រជាពលរដ្ឋនៅតំបន់នេះ មានជីវភាពល្អប្រសើរសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានចុះហត្ថលេ ខាលើអនុស្សរណនៃការយោគយល់គ្នា ស្តីពីការធ្វើឱ្យប្រសើរឡើង នូវជីវភាពសហគមន៍ តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និង អភិរក្សធនធានធម្មជាតិ រវាងសាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ។

នៅអនុស្សរណនៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយ នឹងត្រូវរៀបចំឲ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល  រៀបចំឲ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុម ជាគ្រួសារជាដើម  

លោក ម៉ុង ប៊ុនលីម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានបំណងកាប់ទន្ទ្រានព្រៃគួរបញ្ឈប់ជាបន្ទាន់ ហើយងាកមកទទួលផលពីព្រៃឈើតាមរយៈវិស័យទេសចរណ៍វិញ ដោយយើងបានទាំងចំណូល និងថែរក្សាព្រៃឈើយើងក៏នៅគង់វង់ 

គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កងការពារអាកាស
ព័ត៌មានជាតិ២១ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

Sokha Hotels

ព័ត៌មានពេញនិយម