Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ធំរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៥៣នាក់ និងជាសះស្បើយចំនួន១៦នាក់

បានផុស

នៅ

យោងតាមលទ្ធផលនៃការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល​ខេត្តកំពង់ធំ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៥៣នាក់បន្ថែម និងមានអ្នកជាសះ​ស្បើយចំនួន១៦នាក់។

អាជ្ញាធរខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដទាំង៥៣នាក់ខាងលើ ដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្ដរកវីរុសកូវីដ-១៩ បន្តទៀត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា នេះ ខេត្តកំពង់ធំមានអ្នកជំងឺកូវីដ-១៩ សរុប៥៤៩នាក់ ព្យាបាលជាសះស្បើយចំនួន២៨៧នាក់ និងករណីស្លាប់ចំនួន៣នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម