Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីវប្បធម៌៖ មរណភាពរបស់លោកព្រឹទ្ធាចារ្យ សាឡាត់ គឺជាការបាត់បង់ដ៏ធំធេងមួយទៀតនៃវិស័យសិល្ប:វប្បធម៌ខ្មែរ

បានផុស

នៅ

ភ្នំពេញ៖ លោក ស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានលើកឡើងថា មរណភាពរបស់លោកព្រឹទ្ធាចារ្យ ទឹង វ៉ាន់ ហៅលោកតាសាឡាត់គឺជាការបាត់បង់ដ៏ធំធេងមួយទៀតនៃវិស័យសិល្ប:វប្បធម៌ខ្មែរ ដែលលោកព្រឹទ្ធាចារ្យធ្លាប់បានផ្តល់សំណើចរាប់មិនអស់ចំពោះបងប្អូនជនរួមជាតិយើងរាប់ជំនាន់មកហើយ ថែមទាំងបង្ហាត់បង្រៀនសិល្បករជំនាន់ក្រោយជាច្រើនរូបទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីរដ្ឋមន្ត្រីរដ្ឋមន្ត្រីបានលើកឡើងបែបនេះខណៈដែលលោកស្រីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកព្រឹទ្ធាចារ្យ ទឹង វ៉ាន់ ហៅលោកតាសាឡាត់កាលពីល្ងាចថ្ងៃទី១៨ខែមិថុនាឆ្នា២០២១នៅគហដ្ឋាននៃសព។

លោក ស្រី រដ្ឋមន្ត្រីបានបន្តថា«គុណបំណាច់របស់លោកព្រឹ ទ្ធាចារ្យសាឡាត់នេះមានតម្លៃមិនអាចកាត់ថ្លៃបានទេ ហើយស្ថិតនៅជាប់ជានិច្ចក្នុងដួងចិត្តរបស់សិល្បករ និងទស្សនិកជនគ្រប់ៗរូប»។

ក្នុងឱកាសដ៏សង្រេងក្រៀមក្រំនេះ លោកស្រីក៏បានពាំនាំសាររំលែកទុក្ខ ព្រមទាំងថវិការបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចំនួន ៥លានរៀលជូនគ្រួសារសព ក្នុងនោះលោកស្រីរដ្ឋមន្រ្តី បានចូលបច្ច័យថវិកា ចំនួន ៣លានរៀល និងទទួលជួយសហការចាត់ចែងរៀបចំក្នុងពិធីបុណ្យសពនោះផងដែរ។

គួរបញ្ជាក់ថា លោកព្រឹទ្ធាចារ្យសិល្បៈ ទឹង វ៉ាន់ ហៅលោកតាសាឡាត់ បានទទួលមរណភាពនាថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទីព្រឹក ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

Sokha Hotels

ព័ត៌មានពេញនិយម