ព័ត៌មានជាតិ
កម្មវិធីប្រកាសចូលកាន់តំណែងរបស់ប្រធាន គ.ជ.ប ថ្មី ត្រូវបានកែប្រែ
លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ “កម្ពុជាថ្មី” នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ការប្រកាសចូលកាន់តំណែងរបស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្មី ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នោះ នឹងត្រូវកែប្រែដោយប្ដូរមករៀបចំនៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះវិញ ក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងមានការអញ្ជើញចូលរួមពីសមាជិក គ.ជ.ប និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក សោម សូរីដា បានបញ្ជាក់ថា៖ “ការលើកថ្ងៃយកថ្ងៃទី០១ ខែកក្កដា ដើម្បីរៀបចំពិធីប្រកាសចូលកាន់ដំណែង ប្រធាន គ.ជ.ប នេះ គ្រាន់តែជាការគ្រោងទុកទេ។ ប៉ុន្តែសេចក្ដីសម្រេចចុងក្រោយជាផ្លូវការ សម្រេចយកថ្ងៃទី៣០ ខែមិថុនានេះ ជាថ្ងៃរៀបចំពិធីប្រកាសចូលកាន់ដំណែង ប្រធាន គ.ជ.ប ថ្មី”។
បើតាមលោក សោម សូរីដា ពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានថ្មី គ.ជ.ប នេះ អ្នកដែលត្រូវចូលរួម គឺនឹងត្រូវមានការធ្វើតេស្តមុននឹងចូលកម្មវិធីផងដែរ ដើម្បីជៀសវាងមានបញ្ហាផ្សេងៗ គឺការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីររូប (លោក ប្រាជ្ញ ចន្ទ និង លោក ការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើជាបេក្ខភាពប្រធាន គ.ជ.ប ទៅ កាន់រដ្ឋសភា ហើយរដ្ឋសភាបានបោះឆ្នោតសម្រេចជ្រើសរើសយកលោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ សភាពេញអង្គបានធ្វើការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយលោក ប្រាជ្ញ ចន្ទ ទទួលបានសំឡេងយល់ព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ហើយលោកបានស្បថចូលកាន់តំណែង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងព្រះបរមរាជវាំង។
លោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានលាលែងដោយសារបញ្ហាសុខភាព។
លោក ប្រាជ្ញ ច័ន្ទ ត្រូវបានគេស្គាល់ថា ជាអតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាលខេត្តត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាង រាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។

លោកធ្លាប់កាន់តំណែងជាអភិបាលខេត្តបាត់ដំបងចប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ ហើយនៅខែមករា ឆ្នាំ២០០១៤ លោកត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ នៅពេលរាជរដ្ឋាភិបាលសម្រេចបង្កើតខេត្តត្បូងឃ្មុំៗថ្មី ហើយរហូតដល់ខែមីនា ឆ្នាំ២០១៩ លោកត្រូវបានរដ្ឋសភាជ្រើសតាំងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


