ព័ត៌មានជាតិ
ក្រោយត្រៀមក្លាយជាសមាជិករដ្ឋាភិបាល លោក ប្រាក់ សុខុន ត្រូវ គ.ជ.ប លុបឈ្មោះពីសមាជិកព្រឹទ្ធសភា
លោក ប្រាក់ សុខុន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លុបឈ្មោះពីសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមទៅបំពេញការងារជាសមាជិករាជរដ្ឋាភិបាលវិញ ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួនពីររូប ដែលក្នុងនោះ លោក ប្រាក់ សុខុន បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគរាជធានីភ្នំពេញ និងមានតួនាទីជាអនុប្រធានទី១ ព្រឹទ្ធសភា នឹងត្រឡប់មកកាន់តំណែងចាស់របស់លោកវិញ ជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួយលោក សុខ ចិន្ដាសោភា ដែលទើបកាន់តំណែងនេះរយៈពេល១ឆ្នាំ៣ខែ នៃអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧។ ដោយឡែក លោក សុខ ចិន្តាសោភា នឹងនៅរក្សាតំណែងត្រឹមជាឧបនាយករដ្ឋមន្ត្រី។

យោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចលុបឈ្មោះលោក ប្រាក់ សុខុន ភេទប្រុស កើតថ្ងៃទី៣ ខែឧសភា ឆ្នាំ១៩៥៤ បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្តីសម្រេចទទួលស្គាល់លោក ង៉ែត ចដ្តាវី ភេទប្រុស កើតថ្ងៃទី១ ខែសីហា ឆ្នាំ១៩៥៣ ជាបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ ជំនួសលោក ប្រាក់ សុខុន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ