ព័ត៌មានជាតិ
ប្រភពមួយទម្លាយ ការផ្ទុះឆ្លងកូវីដនៅផ្សារបឹងកេងកង
បើតាមប្រភពមួយបានឲ្យដឹងថា មូលហេតុនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារបឹងកេងកងនេះ មុនដំបូងគឺមានបងប្អូនអាជីវករ ក្នុងផ្សារខាងលើបានមានទំនាក់ទំនងជាមួយនឹងមន្ត្រីរាជការ ធ្វើការនៅក្នុងក្រសួងមួយ ទើបឆ្លងចូលមកក្នុងផ្សារបឹងកេងកងចំនួន៦តូប និងបង្កឱ្យមានការផ្ទុះឆ្លងរីករាលដាលរហូតដល់ប្រមាណ១០០ នាក់នៅរសៀលថ្ងៃទី ២៨មិថុនានេះ។
នៅព្រឹកមិញនេះ ខណៈដែលអាជីវករជាច្រើនកំពុងបើកតូបលក់ដូរក្នងផ្សារជាធម្មតា អាជ្ញាធរបានចុះបិទផ្សារភ្លាមៗ និងបរិវេណជុំវិញ ក្រោយមានសេចក្តីរាយការណ៍ការផ្ទុះឆ្លងលើអាជីវករជាច្រើននាក់ ហើយក្រុមការងារនៃគណៈកម្មការផ្សារបានសហការជាមួយក្រុមគ្រូពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យយកសំណាកបងប្អូនអាជីវករ និងប្រជាពលរដ្ឋនៅជុំវិញផ្សារបឹងកេងកង។

លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកងបានឲ្យដឹងនៅរសៀលថ្ងៃទី២៨ មិថុនានេះ ក្រុមការងារនៃគណៈកម្មការផ្សារពេលនេះ កំពុងសហការជាមួយគ្រូពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យយកសំណាកបងប្អូនអាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារទាំងអស់ដើម្បីស្វែងរកជម្ងឺកូវីដ-១៩ ។ ជាលទ្ធផលមកដល់រសៀលថ្ងៃទី២៨ មិថុនានេះគឺមានបងប្អូនអាជីវករប្រមាណ១០០នាក់ហើយ ដែលក្រុមគ្រូពេទ្យបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩ ។
ទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា ក្នុងចំនួននេះគឺមិនប្រាកដថា ជាអាជីវករនៅក្នុងផ្សារបឹងកេងកងទាំងអស់នោះទេ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួន ពេលគាត់ទទួលដំណឹងថា មានការពិនិត្យយកសំណាក់ក៏មកធ្វើតេស្តជាមួយនឹងក្រុមការងារដែរ។
បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ឲ្យដឹងនៅរសៀលនេះថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងបិទផ្សារបឹងកេងកង ចាប់ពីថ្ងៃនេះតទៅ ហើយលិខិតជូនដំណឹងស្ដីពីការបិទខ្ទប់ផ្សារបឹងកេងកងនេះ នឹងចេញនៅពេលល្ងាចនេះ ឬក៏នៅវេលាយប់នេះតែម្តង។
រដ្ឋបាលខណ្ឌបឹងកេងកង បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវទៅយកសំណាកជាបន្ទាន់ដើម្បីរកជំងឺកូវីដ-១៩។
រដ្ឋបាលខណ្ឌបឹងកេងកងបានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ-១៩ ដែលស្ថានភាពនេះ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។ ក្នុងសេចក្ដីជូនដំណឹងដដែលនេះ បានបន្ថែមទៀតថា អ្នកដែលធ្លាប់ចេញចូលផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមទៅយកសំណាករកឃើញជំងឺកូវីដ-១៩ នៅបរិវេណវិទ្យាល័យ ជា ស៉ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត។
គួរបញ្ជាក់បន្ថែមថា បរិវេណផ្សារបឹងកេងកងត្រូវបានបិទខ្ទប់ តាំងព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មកម៉្លេះ ក្រោយរកឃើញអាជីវករ ឆ្លងកូវីដ១៩ភ្លាមៗ ប៉ុន្តែការបិទខ្ទប់ជាលាយលក្ខអក្សរ រដ្ឋបាលរាជធានីនឹងចេញនៅពេលល្ងាចនេះ ឬក៏នៅវេលាយប់នេះតែម្តង៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


