Connect with us

ព័ត៌មានជាតិ

ដំណឹង​ល្អ ! ក្រោយពី​អឺរ៉ុប​ផ្តាច់ EBA ២០​ភាគរយ កម្ពុជា​នឹង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ GSP ពី​អង់គ្លេស

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រោយពី​សហភាព​អឺរ៉ុប​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​ភាគរយ​នោះ ប្រទេស​កម្ពុជា​អាច​នឹង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ សម្រាប់​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ (GSP) ពី​ចក្រភព​អង់គ្លេស​វិញ បន្ទាប់ពី​ប្រទេស​នេះ ចាក​ចេញពី​សហភាព​អឺរ៉ុប នេះ​បើ​យោង​តាម​យោង​តាម​សេចក្តី​ណែនាំ​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

បើ​តាម​សមាគម GMAC ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ ប្រទេស​ដែល​មាន​លក្ខណៈ​សម្បត្តិ ជា​ប្រទេស​កំពុង​អភិវឌ្ឍ នឹង​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) របស់​អង់គ្លេស​។ ប្រព័ន្ធ GSP របស់​អង់គ្លេស នឹង​ផ្ដល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម ទៅ​ប្រទេស​ក្នុង​ក្របខណ្ឌ​ចំនួន​៣ គឺ​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត​, ក្របខណ្ឌ​ទូទៅ និង​ក្របខណ្ឌ​ប្រសើរឡើង ហើយ​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​ចាត់ថ្នាក់​ថា ជា​ប្រទេស​អភិវឌ្ឍ តិចតួច​បំផុត គឺ​ស្ថិតក្នុង​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍ​តិចតួច​បំផុត ដូច្នេះ​កម្ពុជា នឹង​ទទួលបាន​ការនាំចេញ​ដោយ​មិន​ជាប់ពន្ធ និង​មិន​ជាប់​ការ​កំរិត​កូតា​ទៅកាន់​ប្រទេស​អង់គ្លេស​សម្រាប់​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ​។

សេចក្តី​ណែនាំ​របស់​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដែល​ទើប​ទទួល​បាន​នៅ​រសៀល​នេះ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា “​យោងទៅលើ​ផ្នែក នៃ​អន្តរកាល​នៃ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​ប្រទេស​អង់គ្លេស (Brexit) វិធាន​ថ្មី​សម្រាប់​ឆ្នាំ​២០២១ ដែល​ចេញ​ដោយ​នាយកដ្ឋាន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អង់គ្លេស កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប្រទេស​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហើយ រយៈពេល​អន្តរកាល​ប​ន្ទា​ប់​ពី Brexit នឹងត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​។ ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២១ ប្រទេស​ដែលមាន​លក្ខណៈសម្បត្តិ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ នឹង​អាច​ទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ GSP របស់​អង់គ្លេស​។ ប្រព័ន្ធ GSP របស់​អង់គ្លេស​នេះ ដំបូង​នឹង​ផ្ដល់​ការអនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​ប្រទេស​នានា​ដូចជា GSP របស់​សហភាព​អឺរ៉ុប​ដែរ​។ ប្រពន្ធ GSP របស់​អង់គ្លេស នឹងមាន​ក្របខ័ណ្ឌ​ចំនួន​៣ គឺ​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​, ក្របខណ្ឌ​ទូទៅ និង​ក្របខណ្ឌ​ប្រសើរឡើង​”​។

MAC បញ្ជាក់​ថា កម្ពុជា​ដែល​ត្រូវបាន​ចាត់ថ្នាក់​ដោយ​អង្គការសហប្រជាជាតិ​ថា ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត គឺ​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត​។ ដូច្នេះ​ហេតុដូច្នេះ កម្ពុជា​នឹង​ទទួលបាន​ការនាំចេញ ដោយ​មិន​ជាប់ពន្ធ និង​មិន​ជាប់​ការកម្រិត​កូតា​ទៅកាន់​ប្រទេស​អង់គ្លេស សម្រាប់​ទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ និង​គ្រឿងផ្ទុះ​។ នេះ​គឺ​ដូចគ្នា​នឹង​គម្រោង EBA ក្រោម​ប្រព័ន្ធ GSP របស់​សហភាព​អឺរ៉ុប​ដែរ​។

មកដល់ពេលនេះ សមាគម​កំពុងធ្វើការ​ងារ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​សម​ភាគី​អង់គ្លេស ដើម្បី​សុំ​ការបំភ្លឺ​អំពី​ការផ្លាស់ប្ដូរ​មួយចំនួន​នៅក្នុង​នីតិវិធី​រដ្ឋបាល ដូចជា​ការបញ្ជាក់​ប្រភពដើម​កំណើត​ទំនិញ កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ជាដ​ដើម ហើយនឹង​ផ្ដល់ព័ត៌មាន​បន្ថែម​ដល់​សមាជិក​នៅពេល​ទទួល​បានការ​បំភ្លឺ​៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម