Connect with us

ព័ត៌មានជាតិ

អាវុធហត្ថរាជធានី ៖ ទោះបីការឧបត្ថម្ភតិចក្តីច្រើនក្តី គឺជាទឹកចិត្តដ៏ប្រពៃ ដែលបានចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

បានផុស

នៅ

ថ្នាក់ដឹកនាំកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានថ្លែងថា ទោះបីការឧបត្ថម្ភតិចក្តីច្រើនក្តី គឺជាទឹកចិត្តដ៏ប្រពៃដែលបានចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដ៏កាចសាហាវដែលបានឆក់យកអាយុជីវិតពលរដ្ឋកម្ពុជាជិត៦០០នាក់ និងឆ្លងជាង៥មុឺននាក់ហើយគិតមកដល់ត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានថ្លែងមុននេះនូវការអរគុណយ៉ាងពន់ពេកចំពោះសន្តានចិត្តសប្បុរសជនតែងតែរួមគ្នាជួយឧបត្ថម្ភស្បៀងនិងសម្ភារៈការពារ សម្លាប់មេរោគកូវីដ១៩ជាហូរហែរមក។ ជាក់ស្ដែងម្សិលមុិញនេះកម្លាំងអាវុធហត្ថរាជធានីដែលឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹ ព្រេមៀ សែនសុខ បានទទួលការឧបត្ថម្ភ ទឹកត្រីចំនួន ២០យួរ ស្មេីនឹង១២០ដប, ទឹកសុទ្ធកម្ពុជាចំនួន ២០កេស ពីសិប្បកម្មផលិតទឹកត្រី ង៉ូវ ហេង ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។

ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ ម្ចាស់សិប្បកម្មផលិតទឹកត្រី ង៉ូវ ហេង ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម