ព័ត៌មានជាតិ
ក្រុមអង្គការក្រៅរដ្ឋាភិបាល និងតារាចំរៀងល្បីៗនៅកម្ពុជា ទទូចឱ្យមេដឹកនាំពិភពលោកជួយផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសខ្សត់ខ្សោយ
ក្រុមអង្គការក្រៅរដ្ឋាភិបាល និងតារាចំរៀងល្បីៗនៅប្រទេសកម្ពុជា បានទទូចដល់មេដឹកនាំពិភពលោកជួយផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់បណ្តាប្រទេស ដែលខ្សត់ខ្សោយ ដើម្បីឱ្យប្រជាពលរដ្ឋប្រទេសទាំងនោះ អាចមានលទ្ធភាពទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នាចៀសផុតពីការចម្លងជំងឺដ៏កាចសាហាវនេះ។
ការទទូចរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលនិងតារាចំរៀងល្បីៗនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានតាមរយៈ Zoom នៅថ្ងៃទី៣០មិថុនាដែលសន្និសីទនេះ រៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានមានប្រសាសន៍ថា« មានតែការទទួល បានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោកទេ ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពេលនេះកំពុងមានការព្រួយបារម្ភ ប្រសិនបើ ក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំងឱ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩ទេនោះ»។ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានអំពាវនាវឱ្យប្រទេសដែលអាចផលិតវ៉ាក់សាំងបាន ជួយផ្តល់ជូនប្រទេសដែលកំពុងតែប្រឈមខ្លាំងនឹងជំងឺកូវីដ១៩ បានចាក់វ៉ាក់សង្គ្រោះជីវិតបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដោយកុំឱកាសនេះដើម្បីធ្វើការស្វែងរកផលចំណេញតាមរយៈការផលិតវ៉ាក់សាំង។

លោក ទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិលបាន អំពាវនាវឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងអស់ចែករំលែកបច្ចេកវិទ្យានិងកម្មសិទ្ធិបញ្ញារបស់ពួកគេដោយបើកចំហហើយសម្រាប់រដ្ឋាភិបាលដើម្បីធានាថាវ៉ាក់សាំងការពារអាយកូវីដ – ១៩ ត្រូវបានប្រកាសជាសាធារណៈ។ លោកមានប្រសាសន៍ថា « យើងអាចមើលឧទាហរណ៍ពីអតីតកាលដូចជាការរីករាលដាលនៃជំងឺអេដស៍និងជួយសង្គ្រោះពិភពលោកដូចដែលយើងបានធ្វើជាមួយថ្នាំប្រឆាំងនឹងមេរោគអេដស៍ត្រូវបានផ្សព្វផ្សាយជាសកលដើម្បីសង្គ្រោះជីវិត»។
លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជាបានកត់សម្កាល់ថាគម្លាតនៃធនធានដើម្បីដោះស្រាយស្ថានការណ៍រវាងប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ និងមានប្រាក់ចំណូលទាប គឺធំធេងណាស់។ ជាមួយនឹងដែនកំណត់ ប៉ាតង់ និងកម្មសិទ្ធិបញ្ញាការទទួលបានការចាក់វ៉ាក់សាំងមិនអាចត្រូវបានធ្វើឱ្យប្រសើរឡើងបានលឿន ដើម្បីតាមទាន់ការបំផ្លិចបំផ្លាញនៃកូវីដ-១៩ ដែលកំពុងបង្កឡើយ។ លោកបានបន្ថែមទៀតថា ការលើកលែង ឬមិនចាំបាច់មានប៉ាតង់នៃការផលិត វ៉ាក់សាំងឬថ្នាំប្រឆាំងវីរុសកូវីដ១៩ ដើម្បីដោះស្រាយស្ថានភាពការចម្លងកូវីដ១៩មានសារៈសំខាន់ណាស់។ ជាក់ស្តែងដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ចាប់តាំងពីដំណាក់កាលដំបូងនៃជំងឺរាតត្បាត ការបង្កើតការព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ក៏មិនបានគ្រប់គ្រាន់និងទាន់ពេលវេលាដូចវ៉ាក់សាំងកូវីដ១៩នេះដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សយ៉ាងច្រើនដោយសារបញ្ហាការផលិតថ្នាំនេះ។

លោក បានបញ្ជាក់ថា« តែពេលនេះ កំហុសដដែលនោះមិនត្រូវបានបង្កើតឡើងដោយសារការផលិតវ៉ាក់សាំងទេប៉ុន្តែ យើងកំពុងដើរលើផ្លូវនោះដោយព្រួយបារម្មណ៏ប្រសិន បើក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីចាក់វ៉ាក់សាំងការពារពិភពលោករបស់យើង»។
កញ្ញា វី ឌីណែត តារាចំរៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាដែលបានបាត់បង់ម្តាយជាទីស្រលាញ់ដោយសារមេរោគដ៏កាចសហាវនេះបានឱ្យដឹងដែរថាការឈឺចាប់ និងការបាត់បង់អ្នកជាទីស្រឡាញ់ជារឿងដ៏សោកសៅ និងរស់នៅជាមួយការភ័យខ្លាចជាមួយមេរោគកូវីឌ ១៩ ជាការលំបាកណាស់ ។ កញ្ញាបានសូមអំពាវនាវដល់ប្រទេសដែលអាចផលិតវ៉ាក់សាំងបាន សូមជួយផ្តល់ វ៉ាក់សាំងឱ្យគ្រប់គ្នាទូទាំងសកលព្រោះថាមានតែវ៉ាក់សាំងជាវិធីដ៏សមខាន់បំផុតដើម្បីបញ្ឈប់ជំងឺរាតត្បាតនេះនិងការពារពិភពលោកទាំងមូលមានសុវត្ថិភាពទាំងអស់គ្នា៕

ចំណែក លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជាបានឱ្យដឹងដែរថា ការទទួលបានការព្យាបាលប្រឆាំងវីរុសកូវីដ១៩ជាសកល គឺជាគោលដៅចុងក្រោយរបស់ AHF ដោយមនុស្ស គ្រប់រូបគួរតែមានលទ្ធភាពទទួលបានសង្គ្រោះវ៉ាក់សាំងសង្គ្រោះជីវិតរួមទាំងថ្នាំព្យាបាលដោយមិនគិតពីស្ថានភាពសេដ្ឋកិច្ច។ លោកស្រី បានស្នើសូមឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើនគិតពីជីវិតមនុស្សជាងប្រាក់ចំណេញពីការលក់វ៉ាក់សាំង។

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



