ព័ត៌មានជាតិ
អាជ្ញាធរក្រុងសំរោងចុះបិទខ្ទប់ផ្ទះចំនួន០២កន្លែង ពាក់ព័ន្ធអ្នកវិជ្ជមានកូវិដ-១៩
នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (COVID-19) ក្រុងសំរោង បានសហការជាមួយជំនាញសុខាភិបាល ចុះបិទខ្ទប់ផ្ទះបុគ្គលមានផ្ទុកកូវីដ-១៩ និងបុគ្គលដែលមានការពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកកូវីដ-១៩

ទីតាំងទី១៖ ផ្ទះលោកស្រី ហូ ម៉ៅ ភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិគោកគរ សង្កាត់សំរោង ដោយមាន លោក សល់ សារ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំ (មុខរបរគ្រូបង្រៀន) រស់នៅភូមិអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមកស្នាក់នៅផ្ទះលោកស្រី ហូ ម៉ៅ ក្រោយពេលមានការពាក់ព័ន្ធ និងប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ លោក ឃួន សុផាត។

ទីតាំងទី២៖ ផ្ទះលោកស្រី អួង ម៉ុច ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង។ ក្រុមការងារសុខាភិបាល បានធ្វើសំណាក និងរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើឈ្មោះ អួង ម៉ុច ក្រោយពេលគាត់មានការពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ អ៊ុន វណ្ណី។ “សូមប្រជាពលរដ្ឋចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន ៣កុំ ៣ការពារ”៕
អត្ថបទ ៖ ចាន់ ធី

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


