ព័ត៌មានជាតិ
កម្ពុជា-ថៃ នឹងបើកឱ្យពលរដ្ឋប្រើប័ណ្ណព្រំដែនសម្រាប់ចេញចូលតាមច្រកទ្វារអន្តរជាតិជប់គគីរ
អាជ្ញាធរខេត្តឧត្តរមានជ័យ និងខេត្តបុរីរ៉ាំ របស់ថៃ នឹងចាប់ផ្ដើមបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូល ដោយប្រើប័ណ្ណព្រំដែនសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ។ ការផ្ដើមដំណើរការចេញចូលដោយប្រើប័ណ្ណព្រំដែននេះ ជាការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធានាបានព្រំដែនសន្តិភាព មិត្តភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការបញ្ជាការព្រំដែនថៃ រវាងខេត្តឧត្តរមានជ័យ និងខេត្តបុរីរ៉ាំ ដើម្បីជជែកពិភាក្សាលើការដាក់ឱ្យដំណើរការជាបណ្ដោះអាសន្នទីស្នាក់ការផ្តល់សេវាប័ណ្ណព្រំដែនអេឡិចត្រូនិក នៅស្រុកបានគ្រួត ខេត្តបុរីរ៉ាំ ប្រទេសថៃ ។
ក្នុងកិច្ចប្រជុំនេះ លោក មាន ចាន់យ៉ាដា បានអរគុណចំពោះអាជ្ញាធរខេត្តបុរីរ៉ាំ ជាពិសេសក្រសួងមហាផ្ទៃរបស់ថៃ ដែលបានអនុញ្ញាតឱ្យបង្កើតទីស្នាក់ការផ្តល់សេវាចេញប័ណ្ណព្រំដែនអេឡិចត្រូ ជូនប្រជាពលរដ្ឋក្នុងការចេញចូល នៅច្រកអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា នេះជាកិច្ចសហប្រតិបត្តិការល្អរវាងខេត្តឧត្តរមានជ័យ និងខេត្តបូរីរ៉ាំ សំដៅធ្វើឱ្យបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល វប្បធម៌ រួមទាំងវិស័យផ្សេងផ្សេងទៀត ក៏ដូចជាជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមតំបន់ព្រំដែន។

ក្នុងនាមរដ្ឋបាលខេត្ដឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា សង្ឃឹមថា ជំនួបដ៏មានសារៈសំខាន់នាពេលនេះ នឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ-សៃតាគូ ក្នុងការផ្ដើមដំណើរការចេញចូល ដោយប្រើប័ណ្ណព្រំដែនរបស់ប្រជាពលរដ្ឋស្រុកបានគ្រួត ហើយនឹងឈានដល់ការប្រើប្រាស់ទូទាំងខេត្តបុរីរ៉ាំ នាពេលខាងមុខឆាប់ៗនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


