Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញវិធានការបម្រុងដើម្បីធានាសុវត្ថិភាពពលរដ្ឋភៀសសឹកដែលវិលទៅលំនៅឋានវិញ

បានផុស

នៅ

រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញវិធានការត្រៀមបម្រុងដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹកវិលត្រឡប់មកលំនៅឋានវិញ និងដំណើរការផ្តល់សេវាសាធារណៈនៅមូលដា្ឋន។ នេះបើយោងតាមសេចក្តីណែនាំ របស់រដ្ឋបាលខេត្តឧត្តរមានជ័យចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតរបស់រដ្ឋបាលខេត្ត ការត្រៀមនេះ គឺយោងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានប៉ាក់កាដ (ខេត្ត ច័ន្ទបុរី ប្រទេសថៃ) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី ៤ ” ភាគីទាំងពីរបានឯកភាពគ្នាអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាក្នុងពេល ឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន និងស្មារតីនៃកិច្ច ប្រជុំតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (ZOOM) ស្ដីពីកិច្ចការព្រំដែន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាមួយក្រសួងមហាផ្ទៃ។

ក្នុងន័យនេះ ដើម្បីចូលរួមអនុវត្តវិធានការខាងលើឱ្យមានប្រសិទ្ធភាព ក៏ដូចជាគាំទ្រដល់លទ្ធផលនៃសេចក្តីប្រកាសរួមឱ្យបានពេញលេញ សំដៅធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋភៀសសឹក ដែលនឹងត្រូវវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញប្រកបដោយសុវត្ថិភាព និងបើកដំណើរការផ្តល់សេវាសាធារណៈនៅមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក រដ្ឋបាលខេត្តឧត្តរមានជ័យបានធ្វើការណែនាំនូវកិច្ចការចាំបាច់ចំពោះមុខមួយចំនួនដូចខាងក្រោម៖

១. រដ្ឋបាលខេត្តបានរៀបចំសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចពិនិត្យ វាយតម្លៃតំបន់សុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ២. រដ្ឋបាលក្រុង ស្រុកត្រូវកំណត់ និងបែងចែកតំបន់ដែលរងផលប៉ះពាល់ជា ៣ (បី) តំបន់រួមមាន៖

• តំបន់ក្រហម៖ សំដៅលើតំបន់ជាប់ខ្សែបន្ទាត់ព្រំដែនដែលកងកម្លាំងបានកំពុងឈរជើងប្រចាំការ (មិនទាន់អនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់វិញឡើយ)

•តំបន់លឿង៖ សំដៅលើតំបន់ដែលផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជិតអង្គភាពយោធា (អនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចេញចូលពេលថ្ងៃ ប៉ុន្តែមិនអនុញ្ញាតនៅពេលយប់)

• តំបន់សុវត្ថិភាព៖ សំដៅលើតំបន់ដែលរងផលប៉ះពាល់ ប៉ុន្តែនៅឆ្ងាយពីខ្សែបន្ទាត់ព្រំដែន (បងប្អូនប្រជាពលរដ្ឋភៀសសឹកអាចវិញត្រឡប់ទៅលំនៅឋានបានធម្មតា)

៣. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកសាងបញ្ជីស្ថិតិប្រជាពលរដ្ឋដែលរស់នៅតំបន់ទាំងបីខាងលើឱ្យបានឆាប់ រហ័សដើម្បីអាចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញបាន។ ៤. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ត្រូវចុះពិនិត្យទីតាំងគ្រាប់ធ្លាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីយ ទុកបណ្ដោះអាសន្ន និងផ្តល់ព័ត៌មានដល់កងឯកភាពកំចាត់មីន (ស៊ីម៉ាក់) ធ្វើការពិនិត្យ,និងបោសសម្អាត។ ៥. មន្ទីរសុខាភិបាលត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវទីតាំងសុខាភិបាលដែលបានផ្អាក លើកលែង តែទីតាំងណាដែលរងការខូចខាត និងជាប់ខ្សែបន្ទាត់ព្រំដែន

៦. មន្ទីរអប់រំយុវជន យុវជន និងកីឡាត្រូវពិនិត្យ និងរៀបចំដំណើរការឡើងវិញនូវសាលារៀនដែលបានផ្អាក លើក លែងតែទីតាំងសាលារៀននៅតាមខ្សែបន្ទាត់ព្រំដែន និងសាលាដែលរងការខូចខាតពីគ្រាប់ផ្លោងដោយត្រូវការ ជួសជុល និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម។ ៧. ស្នងការរដ្ឋាននគរបាលខេត្តត្រូវរៀបចំប្រព័ន្ធ Hotline (២៤/២៤ម៉ោង) ពរនានាពីបងប្អូនប្រជាពលរដ្ឋដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាដើម្បីទទួលពាក្យបណ្ដឹង និងសំណូម

៨. ស្នងការនគរបាលខេត្តត្រូវសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុករៀបចំទីតាំងប៉ុស្តិ៍ត្រួត ពិនិត្យឱ្យបានហ្មត់ចត់នៅតាមគោលដៅច្រកចូលក្រុង ស្រុក ដើម្បីបង្ការ និងទប់ស្កាត់សមាសភាពមិនល្អចូលមូលដ្ឋាន។ ៩. កងរាជអាវុធហត្ថខេត្តត្រូវចាត់កម្លាំងការពារសន្តិសុខ និងថែរក្សាការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលបាន ចាកចេញពីលំនៅឋាននៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ ដែលមិនទាន់បានវិលត្រឡប់មកវិញ។ ១០. រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវកំណត់មុខសញ្ញាគ្រួសារដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីបន្តឧបត្ថម្ភស្បៀងអាហារក្នុងរយៈពេលខ្លី និងមធ្យម។ ១១. ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីមាន សមត្ថកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម