Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ៤គ្រួសារ ដែលរស់នៅ លើចិញ្ចើមផ្លូវ សាធារណៈរបស់រដ្ឋជាច្រើនឆ្នាំ បានយល់​ព្រមរុះរើហើយ

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលរស់នៅលើចិញ្ចើមផ្លូវសាធារណៈ របស់រដ្ឋជាច្រើនឆ្នាំមកហើយនោះ បានយល់​ព្រមរុះរើសំណង់មិនរៀបរយចេញ ដោយការពេញចិត្ត និងប្រកបដោយស្នាមញញឹម យ៉ាងយូរត្រឹមសប្ដាហ៍ក្រោយ។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា បន្ទាប់ពីរូបលោក និងមន្រ្តីពាក់ព័ន្ធបានព្យាយាមអស់រយៈពេលជាងកន្លះឆ្នាំ ក្នុងការសម្របសម្រួលចចារ ដោះស្រាយតាមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ក្រោមកិច្ចសហការរបស់រដ្ឋបាលរាជធានីភ្នំពេញជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញលើកទឹកចិត្ត និងសហការឧបត្ថម្ភគាំទ្រផ្តល់លទ្ធភាពមធ្យោបាយគ្រប់បែបយ៉ាងដល់លោក អាំង សិរីពិសិដ្ឋ ដោយទីបំផុតប្រជាពលរដ្ឋចំនួន៤គ្រួសារ បានឯកភាពស្ម័គ្រចិត្តសហការ រុះរើសំណង់មិនរៀបរយ ដែលពួកគាត់រស់នៅជាច្រើនឆ្នាំមកហើយនោះ ចេញយ៉ាងយូរត្រឹមសប្តាហ៍។  

បើតាមលោក អាំង សិរីពិសិដ្ឋ ប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើនេះ រស់នៅលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋផ្លូវលេខ១០១ កែងនិងផ្លូវ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៩៨៩មកម្ល៉េះ។ ពួកគាត់សុខចិត្តរុះរើ ដោះដូរតាមគោលនយោបាយដោយការពេញចិត្ត ប្រកបដោយស្នាមញញឹម គឺដើម្បីភាពស្រស់បំព្រងនៃរាជធានីភ្នំពេញ៕ (ដោយ)៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម