ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី៖ ការសិក្សាស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំងឡាយ ដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរខួបលើកទី១៣ និងខួបលើកទី៤ ការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ការសិក្សាស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំងឡាយ ដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ មិនមែនតែសម្រាប់រាជរដ្ឋាភិបាល អ្នកជំនាញវប្បធម៌ ឬសិល្បករ សិល្បការិនីតែប៉ុណ្ណោះទេ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោក ហ៊ុន ម៉ានី បានរំលឹកថា កាលពី១៤ឆ្នាំមុន ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូនេស្កូបានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ៩ឆ្នាំក្រោយ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោយនេះមួយថ្ងៃ តំបន់ប្រាសាទព្រៃគុក ត្រូវបានស្ថាប័នដដែលសម្រេចដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយ តំបន់ឧទ្យានអង្គរ និងប្រាសាទព្រះវិហារ។

លោកថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានសម្បត្តិវប្បធម៌ច្រើនអនេក ទាំងរូបី និងអរូបី។ បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជាកំពុងបោះជំហានឆ្ពោះទៅមុខ ក្នុងការលើកកម្ពស់មុខមាត់កិត្យានុភាព នៃមរតកវប្បធម៌ដូនតាដ៏ល្អឯកទៅកាន់ពិភពលោក។
លោក ហ៊ុន ម៉ានី បានលើកឡើងថា «ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ក្រៅពីក្តីមោទនៈដែលបានកើតជាជាតិសាសន៍ដែលមានខឿនអរិយធម៌ដ៏ចំណាស់ និងល្អវិចិត្រ យើងក៏ត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ ដែលជាអត្តសញ្ញាណដ៏មានតម្លៃ ក្នុងនាមអ្នកបន្តវេននៃអាណាចក្រអង្គរផងដែរ។ ការសិក្សា ស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំងឡាយ ដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ មិនមែនតែសម្រាប់រាជរដ្ឋាភិបាល អ្នកជំនាញវប្បធម៌ ឬសិល្បករ សិល្បការិនីតែប៉ុណ្ណោះទេ»។ បើតាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា «ការការពារ និងឱ្យតម្លៃលើវប្បធម៌ អរិយធម៌ផ្តើមចេញពីការស្គាល់ច្បាស់ពីខ្លួនឯង និងអ្នកដទៃ។ ការស្គាល់ខ្លួនឯងជានរណា ពិតជាមានសារៈសំខាន់ ដើម្បីយើងអាចអភិរក្ស និងអភិវឌ្ឍនូវអ្វីដែលជាភាពជាខ្មែរ។ ជាមួយគ្នានេះ យើងក៏ត្រូវរក្សានូវគុណធម៌ បើកចិត្តទូលាយក្នុងការរៀនរស់នៅក្នុងសហគមន៍វប្បធម៌ចម្រុះ ដោយមិនត្រូវប្រកាន់ជំហរមិនសមហេតុផល ឬហិង្សានិយមដើម្បីបង្ករជាការរើសអើង និងជម្លោះជាតិសាសន៍នោះឡើយ»៕ (ដោយ)៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


